ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមបានជ្រាបហើយថា កាលពីយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បងប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង
ក្រោយពីឃើញមានវត្តមានរបស់ឧកញ៉ា និងអ្នកឧកញ៉ា ជាបន្តបន្ទាប់ដែលបាននាំគ្នាបរិច្ចាកថវិកាជួយសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ចែកជូនដល់ប្រជាពលរដ្ឋ
ហើយក្រៅពីឧកញ៉ា និងអ្នកឧកញ៉ា ទាំងនោះក៏មានបុគ្គលល្បីជាច្រើននាក់ផងដែរដែលបានចំណាយថវិកាចូលរួមជាមួយសម្តេចតេជោ ដោយក្នុងនោះក៏មានលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ។
បើយោងតាមប្រភពហ្វេសប៊ុកលោក ហេងឡុង បានបង្ហោះថា «ខ្ញុំបាទ ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណាសូមឧបត្ថម្ភ ១ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកឥតគិតថ្លៃជូនប្រជាពលរដ្ឋ។»
ក្រោយពីការបង្ហោះនោះភ្លាមៗ ស្រាប់តែមានបុរសម្នាក់បានចូលមកខំមិននៅក្នុងការបង្ហោះនោះដោយបាននិយាយថា៖ «អត់លុយមិនដឹងខំប្រឹងអីទេលោក»
ហើយភ្លាមនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឆ្លើយតបទៅវិញផងដែរថា៖ «ខ្ញុំចាំមើលតើគាត់ជួយប៉ុន្មានដែរ ? អរគុណដែលបងបារម្មពីជីវភាពរបស់ពួកខ្ញុំ 🙏🏻
គិតថាមិនចង់បង្ហោះទេ តែគាត់ពូកែរកទំនុកទើសពេក អញ្ចឹងបានថាមនុស្សក្នុងសង្គមនេះ សុំខ្លាចហើយ ប្រៀបដូចបិសាចក្នុងឋានមនុស្ស ។ យើងជួយថាយើងយកមុខ សុំមិនយល់ 😆»៕