កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេកប៊ុកមួយដែលមានឈ្មោះ(Sovanna Phum) បានបង្ហោះនូវ
រូបភាពពាក់ឯកសណ្ឋាន(អាវឧត្តមសេនីយ៍ ផ្កាយ១ខាងលើ ហើយស្លៀកខោខូវប៊យ ស្បែកជើងផ្ទាត់) ប៉ុន្មានសន្លឹករួចមក ដែលរូបភាពនោះបានបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅបណ្តាញសង្គមហ្វេកប៊ុក
រហូតដល់លេចឮព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរិះគន់លើបុរសម្នាក់នេះថាមិនគួរណាថតបង្ហោះបង្អួតគេសោះ បើទោះបីជាខ្លួនជាមន្ត្រីនគរបាលជាតិពិតប្រាកដក៏ដោយ។
មួយវិញទៀត ប្រសិនបើមិនមែនជាមន្ត្រីនគរបាលជាតិទេនោះ វារិតតែខុសធ្ងន់ធ្ងរបំផុតហ៊ានគ្រងឯកសណ្ឋាននគរបាលជាតិថតបង្ហោះលេងសើចទៅវិញធ្វើអោយប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ នគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជាខ្លាំងណាស់។
ក្រោយពីមានការបែកធ្លាយនូវរូបថតខាងលើនេះមានប្រភពព័ត៌មានពីអ្នកដែលបានស្គាល់គ្នាជាមួយនឹងបុរសខាងលើបានបញ្ជាក់ឱ្យដឹងដែរថា
តាមពិតបុរសម្នាក់នោះមិនមែនជាមន្ត្រីនគរបាលនោះទេ តែតាមពិតគាត់គឺជាជាងកាត់សក់ទេ ហើយការយកឯកសណ្ឋាននគរបាលជាតិឋានៈឧត្តមសេនីយ៍(ផ្កាយ១)យកមកពាក់គឺគ្រាន់តែជាការលែងសើចតែប៉ុណ្ណោះ
ប្រភពបាន បន្តថាឯកសណ្ឋាន ដែលបុរសខាងលើយកទៅពាក់ហើយថតបង្ហោះ បង្អួតគេឯងថា ខ្លួនអស្ចារ្យនេះ ជាអាវរបស់លោកស្នងការរងនគរបាលខេត្តកំពង់ស្ពឺម្នាក់ដែលមានឥទ្ធិពលក្នុងខេត្ត
ចូលចិត្តលេងសើច មិនសូវចូលចិត្តធ្វើការងារនោះទេ ជាក់ស្តែងដូចរូបភាពខាងលើនេះ ខ្លួនជាស្នងការរងនគរបាលខេត្តទាំងមូលបែរជាយកអាវ អោយទៅប្រជាពលរដ្ឋ(និងជាជាងកាត់សក់ម្នាក់)ពាក់លេងសើចយកទៅបង្ហោះតាមបណ្តាញសង្គម ធ្វើអោយមហាជនរិះគន់យ៉ាងខ្លាំង ចែករំលែកបន្តគ្នា។
ក្រោយពីមានការចែករំលែកតៗគ្នារួចមក នៅមុននេះបន្តិចគណនីហ្វេសបុកខាងលើក៏បានបង្ហោះនូវវីដេអូដែលបង្ហាញអំពីការលើកដៃសំពះដើម្បីជាការសុំទោសដល់កំហុសឆ្គងរបស់់ខ្លួន
ដែលបានយកអាវរបស់មន្ត្រីនគរបាលមកពាក់ថតផ្តេសផ្តាស់ ដែលនេះគឺធ្វើឱ្យមានការប៉ះពាល់ដល់មុខមាត់របស់ស្ថាប័ននគរបាលយ៉ាងខ្លាំងផងដែរ។