ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រា ប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ
ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជា ពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ភ្លាមៗនោះ ក៏មានសប្បុរសជន ជាច្រើនជាពិសេសគឺឧកញ៉ា តារាល្បីៗ បានចូលរួមបរិច្ចាកថវិកាម្នាក់ៗខ្ទង់លានដុល្លាឯណ្ណោះ។
ក្នុងនោះផងដែរ ស្រីអូន ក៏បានចូលរួមបរិចាក ថវិការក្នុងការទិ ញវ៉ាក់សំាងនេះផងដែរ យោងតាមផេកបងស្រី បានបង្ហោះថា៖ «នាងខ្ញុំ ស្រីអូន និងស្វាមី Chheang Roth Premier បរិច្ចាក
ថវិកា 600,000,000 រៀល(15 មុឺនដុល្លារ) ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19។នេះជាការចូលរួមចំណែកមួយដែលខ្ញុំ និងគ្រួសារ
បានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាមួយរដ្ឋាភិបាល។នាងខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាពដែលនាងខ្ញុំមាន។សូមជូនពរដល់បងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺដ៏កា ចសា ហា វនេះផងចុះ»៕