មានហេតុការណ៍ដ៏គួរឱ្យរ ន្ធ ត់មួយបានកើតឡើង ខណៈដែលមានករណីអ្នករត់កង់បីម្នាក់ បានបាត់បង់ជី វិ តភ្លាមៗ បន្ទាប់ពីបើកកង់បីឥណ្ឌាលឿន ហើយក៏បានធ្លាក់ផ្លូវជង្ហុកក្រឡាប់ អូសជាច្រើនម៉ែត្រ
ដែលករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ ទី៨ ខែធ្នូឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុន ពិឈីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរត់កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-9755 ស្នាក់នៅជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមការឱ្យដឹងពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បើកកង់បីធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន
ខណៈមកដល់ចំណុចកើតហេតុ បានធ្លា ក់ជង្ហុក បណ្ដាលឱ្យបោ កក្រឡា ប់អូសជាច្រើនម៉ែត្រ ហើយជនរងគ្រោះផ្លោ ងចេញមកខាងក្រៅ បោ កនិងថ្នល់ស្លា ប់ភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ខណ្ឌចុះមកវាស់វែងរួចធ្វើកំណត់ហេតុ ប្រគល់ស ពឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតចាត់ចែងរៀបចំ ធ្វើបុ ណ្យតាមប្រ ពៃ ណី ៕