កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានតារាសម្តែងជើងចាស់ម្នាក់បានធ្លាក់ខ្លួនដល់ថ្នាក់ដើរលាងចាននៅតាមផ្ទះគេ ដែលករណីនេះបានធ្វើឱ្យមហាជនមានការសង្វេកចិត្តជាខ្លាំង។
ដោយឡែកក្រោយពីមានការផ្ទុះឡើងនៃរឿងបែបនេះ ពេលនេះគណនីហ្វេសបុក ដែលគេស្គាល់ថា របស់រាជិនីចិត្តធម៌ដែលមានឈ្មោះថា ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon បានលើកឡើងថា៖
«ក្មួយនឹងទទួលជួយលោកអ៊ុំសូមលោកអ៊ុំឈប់ពិបាកចិត្ត ឈប់យំទៀតទៅអ៊ុំជាតារាជេីងចាស់ដែរមានជីវភាពលំបាកខ្លាំងណាស់ខ្ញុំកំពុងទាក់ទងស្វែងរកគាត់ហេីយគាត់ដេីរលាងចានអោយគេដេីម្បីចិញ្ចឹមជីវិត
ឃេីញគាត់រៀបរាប់ទាំងទឹកភ្នែកខ្ញុំខ្លោចចិត្តណាស់ ម្ដាយគេម្ដាយយេីង» ឃើញបែបនេះហ៊្វេនៗជាច្រើនសម្តែងការត្រេកអរចំពោះរូបគាត់ផងដែរ។
គួរបញ្ជាក់ផងដែរថានេះបើយោងតាមប្រភពលោក អុឹម ជីវ៉ា បានអោយដឹងជាព័ត៌មានទាក់ទងនឹងតារាជើងចាស់ អ្នកគ្រូ ញឹម សុខា យ៉ាងដូច្នេះថា៖
« នៅរសៀលនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិការចំនួន 200$ ដែលជាថវិការផ្ទាល់របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាលឧបត្ថម្ភ ដល់ អ្នកគ្រូ ញឹមសុខា
ដែលជាសិល្បការនីក្រីក្រខ្វះខាត និងមានជំងឺប្រចាំកាយ ! បើទោះបីជាលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ មិនបានចុះមកផ្ទាល់ក្នុងការចុះសួសុខទុក្ខនេះ តែលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានផ្តាំផ្ញើសួសុខទុក្ខ
និងជូនពរអោយអ្នកគ្រូ មាមសុខភាពល្អ ជាសះសប្បើយពីជំងឺ ជាឆ្លើយតបវិញ អ្នកគ្រូ ញឹម សុខាក៏បានលើកដៃសំពះថ្លែងអំណរគុណពីចំងាយ សូមអរគុណដល់លោកជំទាវនិងក្រុមគ្រួសារ
ដែលបានយកចិត្តទុក្ខដាក់ជួយដល់គ្រួសារអ្នកគ្រូនិងជូនពរដល់លោកជំទាវសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ជោគជ័យជារៀងរហូត។
គួរបញ្ចក់ផងដែរថាតារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដោយសារតែជីវភាពក្រីក្រនិងគ្មានលុយព្យាបាលជំងឺ សុខចិត្តដើលាងចានតាមផ្ទះ៕