មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីម្ចាស់បានដាក់បំពក់ភ្លើង ការពារមូសខាំគោ ស្រាប់តែព្រឹកឡើងប្រទះឃើញឆេះងា ប់គោចំនួន២ក្បាល ក្នុងក្រោល
ដែលហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាប្រហែលរំលងអធ្រាត្រ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
យោងតាមប្រភពព័ត៌មានពីនគរបាលរដ្ឋបាល បានឲ្យដឹងថា ម្ចាស់គោឈ្មោះ ឧិក អឿន ភេទប្រុស អាយុ៦៥ឆ្នាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ម្ចាស់គោបានបំភ្លឺឲ្យដឹងថា៖នៅយប់កើតហេតុ គាត់បានយកធូបសម្រាប់ដុតបំពក់មូស ឲ្យគោគាត់ចំនួន០២ក្បាល នៅក្នុងក្រោល ដែលមានចម្ងាយប្រហែល១០០ម៉ែត្រខាងកើតផ្ទះ
ចៃដន្យពេលនោះ ភ្លើងធូបបានរាលទៅឆេះចំបើង ដែលដាក់ឲ្យគោស៊ី បណ្តាលឲ្យឆេះក្រោលគោងាប់សត្វគោគាត់ទាំង០២ក្បាលនោះ ដោយពុំបានដឹងថាឆេះក្រោលគោទេ នៅពេលភ្លឺឡើងទើបដឹងថាឆេះក្រោលគោឃើញសត្វគោគាត់ទាំង០២ដេកងា ប់ក្នុងភ្ន ក់ភ្លើ ង គួរឲ្យសោកស្តាយជាពន់ពេក ៕