មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានរកណីបុរសម្នាក់ដោតព្រីភ្លើងដើម្បីធ្វើជាស្នួលហាលខោលអាវ មិនប្រយត្ន័បណ្តាលអោយឆ ក់ស្លា ប់ភ្លាមៗ
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះនៅ ចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លុយ សឿម ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមប្រភបសមត្ថកិច្ចបានអោយដឹងថា៖ នៅវេលាកើតហេតុជនរងគ្រោះ បានដោតខ្សែភ្លើងដើម្បីផ្សាដែកធ្វើស្នួលហាលខោអាវ ស្រាប់តែឆ ក់តែម្តង ។
តាមការពិនិត្យលើសាកសពខាងលើ ដោយកម្លាំងជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ឃើញថាជនរងគ្រោះខាងលើពិតជាស្លា ប់ដោយឆ ក់ខ្សែភ្លើ ងពិតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីនោះទេ។