មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីរថយន្ដដឹកទំនិញធុនធំមួយគ្រឿង ចុះពីលើស្ពានគីហ្សូណា ដាច់ហ្វ្រាំងបុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង
ដែលករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០ និង៤៧នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយមានករណីរថយន្ដធុនធំ ដាច់ហ្វ្រាំងចុះពីលើស្ពានគីហ្សូណា ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង។
បើតាមសេចក្ដីរាយការណ៍ជាបឋមបានអោយដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកបរដោយក្មេងប្រុសម្នាក់មិនទាន់គ្រប់អាយុ តែមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយបានបើកចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម
លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុ ករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដរបុ កចូលផ្ទះប្រជាពលរដ្ឋផងដែរ។
ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អា យុជីវិតនោះទេ៕