ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រោយពីបែកធ្លាយព័ត៌មាន តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលធ្លាក់ខ្លួនដើរលេងចានតាមផ្ទះ ព្រោះតែជីវភាព
ពេលនោះ ស្រាប់តែ ចែ ទ្រី ដាណា បានឃើញក៏ប្រកាសនឹងផ្តល់ជំនួយខ្លះដល់អ្នកគ្រូ។ ដោយឡែកនេះបើយោងតាមប្រភពហ៊្វេសបុករបស់លោក អុឹម ជីវ៉ាបានអោយដឹងយ៉ាងដូច្នេះថា៖
«ជួយស៊ែបងប្អូន លោកស្រី ទ្រី ដាណាជួយឧបត្ថម្ភដល់តារាជើងចាស់ថវិការចំនួន 1000$ ( មួយពាន់ដុល្លារ) ! នៅយប់នេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិការបស់លោកស្រី ទ្រី ដាណា ចំនួន ១០០០$
មកឧបត្ថម្ភដល់តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលមានជីវភាពក្រីក្រខ្វះខាត ដើម្បីដោះស្រាយជីវភាព ! ក្នុងពេលទទួលថវិការអ្នកគ្រូ ញឹមសុខា មានប្រសាសន៍ទាំងអារម្មណ៍រំភើបទឹកភ្នែករលីងរលោងថា
ការជួយរបស់លោកស្រីទ្រីដាណា ធ្វើអោយអ្នកគ្រូ រកពាក្យអី្វមកថ្លែងពុំបាន ។ បើទោះបីលោកស្រី ទ្រី ដាណា មិនបានមកមែន
តែលោកស្រីទ្រី ដាណា បានផ្តាំផ្ញើសួសុខទុក្ខតាមរយៈលោក អុឹម ជីវ៉ា ដល់អ្នកគ្រូ និងជូន ពរអោយអ្នកគ្រូ ឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។»៕