មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីកូនប្រុសតិរច្ឆានបានទា ញអង្រែបុ កគ្រឿង វា យសំព ងក្បាលម្ដាយបង្កើតស្លា ប់យ៉ាងអាណោ ចអាធ ម័ នៅក្រុងពោធិ៍សាត់
ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៤០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យោងតាមប្រភពពីនគរបាលបានឱ្យដឹងថា ៖ជនបង្ករឈ្មោះ យឹម ស៊ីម៉ិច អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ បានយកអង្រែទៅវា យលើម្ដាយបង្កើត
ដែលមានឈ្មោះថា ចាន់ គឹមហេង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅជាមួយគ្នា ចំក្បាលបណ្ដាលឱ្យស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយជនសង្ស័យបានព្យាយាមគេចខ្លួន។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះជនរងគ្រោះដែរ តែជនរងគ្រោះបានផុ តដ ង្ហើ មបាត់ទៅហើយ នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
ក្រោយធ្វើសកម្មភាពជនសង្ស័យ (កូនតិរិច្ឆាន) បានព្យាយាមរត់គេចខ្លួន ដោយបានរត់ស្ទាក់រថយន្តគេឡើងជិះ រួចលោតពីលើរថយន្តបណ្ដាលឱ្យបែ កក្បាល និងត្រូវបាន កម្លាំងប្រជាការពារភូមិ និងកម្លាំងនគរបាលប៉ុស្ដិ៍រលាប ធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ចែងតាមនីតិវិធី។