មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីនារីវ័យ១៧ឆ្នាំដ៏ស្រស់ស្អាតម្នាក់ បានរត់មកប៉ុ នប៉ ង់លោតស ម្លា ប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យ ក្រោយបែ កធ្លា យថា បុរសជាសង្សាររបស់ខ្លួនមានប្រពន្ធកូនរួចទៅហើយ។
ដែលហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង២០នាទីយប់រំលងអធ្រាតឈានចូល ថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពិខាងសមត្ថកិច្ចបានឱ្យដឹងថា នារីខូចចិត្តនេះមានឈ្មោះ គឹម ឡេង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ ធ្វើការនៅហាងមួយកន្លែង ស្នាក់ជិតស្ទូតឌីយោ ប៉ុស្តិ៍បាយ័ន សង្កាត់ស្ទឹងមានជ័យ១ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ។
តាមប្រភពសំដីនារីនេះបានឲ្យដឹងថា៖ មុនពេលកើតរូបនាងចូលរួមកម្មវិធីផឹកស៊ីជួបជុំគ្នាជាមួយម្ចាស់ហាង ដោយមានសង្សាររបស់ខ្លួនចូលរួមដែរ ខណ: ពេលស្រវឹងស្រឿងបានបែ កធ្លា យថា សង្សាររបស់ខ្លួនមានប្រពន្ធនិងកូន ទើបនាងខូចចិត្ត ស្អិតទ្រូង
បានដើរស្រែកយំពីកន្លែងផឹកស៊ី ដើរសំដៅមកលោតទឹកធ្វើអ ត្តឃា តស ម្លា ប់ខ្លួនពីលើស្ពានស្ទឹង ដើម្បីបញ្ចប់ជី វិ តតែ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ទាន់ នឹងបានដឹកតាមកង់បីយកមកប៉ុស្តិ៍ដើម្បីឲ្យស្ងប់ចិត្ត៕