ក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពលួចគប់កញ្ចក់រថយន្តអ្នកដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ នៅពេលយប់ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង នាពេលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះបាន២នាក់ហើយ កាលពីវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ។
មន្រ្តីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ខាន់ ភារ៉េតហៅ រ៉េត ភេទប្រុស អាយុ២២ឆ្នាំទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀ នក្នុងទឹកនោ ម(វិជ្ជមា ន)។
ទី២.ឈ្មោះ អាត ប្រុសពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀ នក្នុងទឹ កនោ ម(វិជ្ជមាន) ។
ដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AB-7687 ទូរស័ព្ទដៃ ចំនួន០៣គ្រឿង ( ម៉ាក Samsung ០១គ្រឿងពណ៌ស, ម៉ាកណូគា អិនចុចពិល០២គ្រឿងពណ៌ស) និង ដុំថ្ម ចំនួន៤ដុំ។
ចំណែក ជនរងគ្រោះទី១.ឈ្មោះគីម សុគន្ធ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរនគរបាល ។ ទី២.ឈ្មោះ សន ជីសី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ បើករបររថយន្ត។
ខូចខាតរថយន្តចំនួន០២គ្រឿង ម៉ាកFUSO សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ កណ្ដាល 3A-1879 បែ កកញ្ចក់ មុខ០១ផ្ទាំង ក ញ្ច ក់ចំហៀងឆ្វេងស្តាំ០២ផ្ទាំង កញ្ចក់ក្រោយ០១ផ្ទាំង និង ម៉ាកHighlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1V-3914 ។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២០ ជនសង្ស័យទាំង២ ជិះម៉ូតូ១គ្រឿងខាងលើ ឌុបគ្នា ចេញពីរង្វង់មូលគួរស្រូវមកផ្ទះរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ២ ពេលមកដល់ចំណុចផ្លូវកែងផ្សារសៀមរាបចាស់បទចូលផ្លូវលេខ20B
បានឃើញរថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉កពីក្រោយបទមកគៀរម៉ូតូ របស់ជនសង្ស័យបណ្តាលឱ្យដួ ល និងបែ កស្តុបផ្នែកខាងក្រោយ ពេលនោះជនសង្ស័យទាំងពីរនាក់បានបើកម៉ូតូជិះដេញរថយន្តនោះពីក្រោយ និងស្រែកឱ្យគេជួយស្ទាក់ចា ប់
ស្របពេលនោះលោក គីម សុគន្ធ អធិការរងនៃអធិការដ្ឋាននរគបាលស្រុកកណ្តាលស្ទឹង កំពុងដឹកនាំកម្លាំងល្បាតបានឮប្រជាការពារហៅតាមវិទ្យុទាក់ទង ក៏បានបើករថយន្តរបស់ខ្លួនមកកា ក់ពីមុខរថយន្តដែលកំពុងបើករត់គេ ចនោះជាប់នៅចំណុចកើតហេតុ
ភ្លាមនោះក្រុមជនសង្ស័យបានឈប់ម៉ូតូពីក្រោយរួចចុះរើសដុំថ្មគ ប់មកលើរថយន្តសណ្តោងរ៉ឺម៉កនោះ បណ្ដោយឱ្យបែ កកញ្ចក់មុខ០១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទាំង កញ្ចក់ខាងក្រោយ០១ផ្ទាំង និងត្រូវរថយន្តរបស់លោកអធិការរង គីម សុគន្ធ បណ្ដោយឱ្យបែកកញ្ចក់មុខមួយផ្ទាំងទៀត
ភ្លាមនោះកម្លាំងសមត្ថកិច្ចនៃអធិការដ្នានបានឃាត់ខ្លួនជនសង្ស័យទាំង០២ រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូនមកកាន់អធិការដ្ឋាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕