មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ដើររើសអេតចាយក្បែរផ្ទះគេ លុះឃើញទូរស័ព្ទសាកថ្ម២គ្រឿង ខណៈម្ចាស់កំពុងដេកលក់
ក៏ឆ្លៀតឱកាសចូលលួចទូរស័ព្ទទាំង២គ្រឿងនោះយកទៅបាត់ កាលពីវេលាម៉ោង៩និង១៣នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ក្រោយមកម្ចាស់ទូរស័ព្ទក៏ដាក់ពាក្យប្តឹង ហើយត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានរួចបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ ៊។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ ពេជ្រ រតនា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកបានបញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងថា នៅពេលគាត់កំពុងដេកលង់លក់ ក៏បានបាត់ទូរស័ព្ទចំនួន២គ្រឿងនៅពេលសាកថ្មក្នុងបន្ទប់ដេក ដោយត្រូវបានជនសង្ស័យចូលលួ ចយកទៅបាត់នៅវេលាម៉ោងកើតហេតុខាងលើ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងអ.ហក្រុងប៉ោយប៉ែតបានស្រាវជ្រាវ ហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ និងដកហូតបានទូរស័ព្ទចំនួន២គ្រឿងយកមកវិញ និងកាំ បិ តចុងស្រួ ចចំនួន១ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
ក្រោយពេលឃាត់ខ្លួននាំយកមកធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខណៈខ្លួនដើររើសអេតចាយនៅក្បែរផ្ទះស្ត្រីរងគ្រោះខាងលើ ក៏បានឃើញទូរស័ព្ទសាកថ្ម២គ្រឿងហើយម្ចាស់កំពុងដេកលក់ផងនោះ ក៏ឆ្លៀតឱកាសចូលលួ ចយក ហើយត្រូវសមកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានតែម្តង ។
យោងតាមចម្លើយសារភាព និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ខាងលើទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕