មហាជនជាច្រើនពិតជាស្គាល់ភរិយា លោកឧកញ៉ា ឌួង ឆាយ មានសម្រស់ស្រស់សោភា ស្អាត ជាពិសេសពូកែ ក្នុងការលក់ផលិតផលទៀតផង យ៉ាងណាមិញកាលពីថ្មីៗនេះពិតជាភ្ញាក់ផ្អើលជាខ្លំាង
ក្រោយឃើញលោកជំទាវ បង្ហោះសារបែបនេះ ”សូមពូ មីងប ងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នា រួចរាល់ហើយអញ្ចឹងចាប់ពី ពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ 13.12.2020 “។
អ្វីដែលធ្វើឲ្យពុកម៉ែបងប្អូនកាន់តែចាប់អារម្មណ៍ខ្លាំងបំផុត នោះត្បិតពេលនេះលោក ឧកញ៉ា ឌួង ឆាយ និងភរិយាលែងលះគ្នាទៅហើយក្ដីតែលោក ឧញ៉ា នៅតែបង្ហាញសកម្មភាព Share រាល់ពេលភរិយា Live លក់ផលិតផលនៅលើហ្វេ សប៊ុកម្ដងៗ។
ដោយឡែក កាលពីម្សិល មិញនេះលោកឧកញ៉ា ក៏បាន Share សកម្មភាពលោកជំទាវ ដេត ម៉ា លីណា Live លក់ផងដែរពោលមុនថ្ងៃផ្ទុះព័ត៌មានលែងលះ១ថ្ងៃ។ ជាក់ស្តែង សង្កេតមើល ហ្វេសប៊ុកលោកជំទាវ បានបងហោះសារជាច្រើន មុន លេងលះគ្នានេះគឹមានដូចជា ជីវិតនេះដើរមកឆ្ងាយហើយ
រឿងអ្វីក៏ជួបប្រទះដែរសុខទុក្ខលំបាកវេទនា ឆ្លងកាត់ទាំងអស់ប៉ុន្តែទុកជាមេរៀនជីវិតទៅព្រោះវា ធ្វេីអោយយេីងស្គាល់រស់ជាតិជីវិតហេីយឈប់ល្ងង់ទៀតត្រូវរឹងមាំថ្លៃ ថ្នូរឬថោកទាប គឺស្ថិតនៅចរិកមាយាទ និងទង្វេីរបស់យេីងខ្លួនឯងហ្នឹងហេីយ
សង្ឃឹមខែ12នេះជាខែខួបកំណេីតខ្ញុំសូមអោយឆ្នាំនេះខុសពីឆ្នាំមុនៗអោយល្អសំខាន់មានស្នាមញញឹមជាមួយគ្រួសារខ្ញុំខ្ញុំគ្មានសល់អ្វីក្រៅពីភាពឯកា និងការតស៊ូប៉ុណ្ណោះ ពេលដែលខ្លួនឯងធ្លាក់ដល់ចំណុចសូន្យទេីបស្គាល់មនុស្សកាន់តែច្បាស់តែថ្ងៃនេះក៏ខ្ញុំត្រូវរឹងមាំដេីម្បីកូនៗត្រៀមចាំមេីលខ្ញុំឡាយ។