យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មានករណីស្ត្រី២ក្រុម ប្រើអំពើហិ ង្សាវា យត ប់គ្នាទៅវិញទៅមកបែ កផ្សែង
នៅក្នុងហាងផឹក ស៊ីមួយកន្លែងយីហោ ថេប ផល (ជាប់ខូល) ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បង្កការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរា គមន៍ឃា ត់ខ្លួនភាគីទាំងសងខាងយកទៅអប់រំ ។
ភាគីខាងក្រុមទី១មានគ្នា២នាក់ ក្នុងនោះម្នាក់ឈ្មោះ ឆៃ ពិសី ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅរីស៊តធូមូន ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្កាល ក្រុងកំពត ខេត្តកំពត មុខរបរ អ្នកគ្រប់គ្រងក្នុងរីស៊ត និងម្នាក់ឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ អ្នកលក់ស្រាក្នុងរីស៊ត ស្នាក់នៅរីស៊តធូមូនជាមួយគ្នា ។
ចំណែកភាគីខាងក្រុមទី២ក៏មានគ្នា២នាក់ដែរ ក្នុងនោះម្នាក់ឈ្មោះ ជឿង ស្រីនី ហៅ កូនយួន ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ខាងក្រោយខេធីវីខូល ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្កាល ក្រុងកំពត ខេត្តកំពត
មុខរបរ អង្គុយផឹកកំដរភ្ងៀវតាមហាង និងម្នាក់ឈ្មោះ សឿន សាភ័ណ្ឌ ភេទស្រី អាយុ៣៧ឆ្នាំ ស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹក ឈូក ខេត្តកំពត មុខរបរ លក់សាច់គោរអាំងទឹកប្រហុក យីហោ ៧មករា ។
តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ ភាគីខាងក្រុមទី១ ឈ្មោះ ឆៃ ពិសី ទៅប្រាប់ឱ្យភាគីខាងក្រុមទី២ ឈ្មោះ ជឿង ស្រីនី ទៅមើលកូនតូចដែលកំពុងយំខ្លាំងនៅក្នុងបន្ទប់ដេក ។
ខណៈពេលនោះឈ្មោះ ជឿង ស្រីនី បាននឹងកំពុងអង្គុយផឹក ស៊ីកំដរ ភ្លៀវ មានការខឹ ងស ម្បាទៅលើឈ្មោះ ឆៃ ពិសី ដែលធ្វើឲ្យនាងអាប់ មុខមាត់យករឿងកូនយំប្រាប់នៅចំពោះមុខភ្ញៀវ ទើបកើតមានជ ម្លោះ នឹងប្រើអំពើហឹ ង្សា បង្កឲ្យមានការវា យ ត ប់គ្នាផ្អើ លពេញហាងលក់ដូរទាំងកណ្តាលអាធ្រាត្រ ។
ប៉ុន្តែទោះបីជាយ៉ាងណា ការបង្កឲ្យកើតមានអំពើហិ ង្សានោះ ភាគីទាំង២ គ្រាន់តែមានរបួ សរលា ត់មុខ មាត់បន្តិចបន្ចួចប៉ុណ្ណោះទេ ព្រោះស្រីៗវា យគ្នាគ្មានរឿងអីក្រៅតែពីបោ ចសក់គ្នាឡើយ ។ ហេតុការណ៍នោះបានបង្កការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន
នគ របាលប៉ុស្តិ៍កំពង់កណ្កាល សហកាជាមួយកំលាំងជំនាញនៃអធិការដ្ឋា ននគរបាលក្រុងកំពត ចុះទៅធ្វើការឃា ត់ខ្លួនភាគីទាំងសងខាងមកកាន់អធិការ ដ្ឋាននគរបាលក្រុងកំពត ដើម្បីធ្វើការអប់រំ ៕