មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គម ខណៈដែលមានករណីបុរសម្នាក់បានបង្ហោះសាររិះគន់ទៅលើសារព័ត៌មានមួយដែលបានបង្ហោះខ្លឹមសារពាក់ព័ន្ធនឹងផ្លែតាសក់ ដោយបុរសនោះបានចោទថាការសរសេរពាក្យថា «តាសក់» មិនត្រឹមត្រូវ
ក្រោយមកក៏បានការចូលទៅឆ្លើយតប និងធ្វើការបញ្ចេញមតិយ៉ាងច្រើនចំពោះការលើកឡើងរបស់់បុរសនោះ ខណៈដែលអ្នកខ្លះគិតថាតាសក់ ជាពាក្យត្រឹមត្រូវ ខណៈអ្នកខ្លះគិតថា ត្រសក់ទើបជាពាក្យត្រឹមត្រូវ។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ បើសិនជាយើងនាំគ្នាមកមើលពាក្យដែលមាននៅក្នុងវចនានុក្រមរបស់សម្តេចជួនណាតវិញ យើងបានសង្កេតឃើញថា
ពាក្យថា ត្រសក់ គឺជាឈ្មោះត្រីស្រកាមួយប្រភេទៈ ត្រីត្រសក់។ ចំណែកឯពាក្យថា តាសក់ គឺជាឈ្មោះវល្លិដំណាំមានផ្លែជាអាហារ; តាសក់មានច្រើនប្រភេទគឺ តាសក់ស្រូវ តាសក់ផ្អរ ។ល។
ដូចនេះបើសិនជាយោងតាមខ្លឹមសារដែលមាននៅក្នុងវចនានុក្រមខាងលើ ពាក្យថា តាសក់គឺជាពាក្យត្រឹមត្រូវ ខណៈដែលពាក្យថា ត្រសក់គឺជាពាក្យដែលយើងតែងតែប្រើខុសតាំងពីយូរណាស់មកហើយ ដោយមិនមានអ្នកណាចាប់អារម្មណ៍។