មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានវត្ថុបុរាណខ្មែរ ដែលជាប្រភេ ទលោហធាតុស៊ីរំ សេ វ (អ កកំ បោរធ្វើពីសំ រិទ្ធ) ដែលមានតម្លៃរា ប់លានដុល្លារ ត្រូវបានគេរ ត់ការរៀបចំល ក់ទៅឱ្យឈ្មួញ
តែត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចា ប់ខ្លួនបានម្នាក់ រួចបានសហការជាមួយនាយកដ្ឋាន បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះទៅដ កហូ តវត្ថុបុរាណនោះ នៅឯខេត្តស្ទឹងត្រែង។
នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌឬស្សីកែវនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ ចំពោះការចា ប់ខ្លួនខាងលើ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ខែធ្នូ បន្ទាប់ពីម្ចាស់អ កកំ បោរនោះបានប្តឹ ងនគរបាល ហើយបុរសដែលត្រូវឃា ត់ខ្លួននោះ
សមត្ថកិច្ចមិនបានឱ្យដឹងអ ត្តសញ្ញាណឡើយ។ ចំណែ កម្ចាស់វត្ថុបុរាណឈ្មោះ សួង តាក់ អាយុ២៩ឆ្នាំ មានលំនៅភូមិក្ងោក ឃុំកោះចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិ ច្ចឃា ត់ខ្លួន ដើម្បីសាកសួរផងដែរ។
យោងតាមព័ត៌មានពី សមត្ថកិច្ចបានឱ្យដឹងថា អកកំបោរនោះជាវត្ថុបុរាណ ដែលធ្វើពីលោ ហធាតុ ស៊ីរំសេ វ(សំ រិទ្ធ) មានតម្លៃរាប់លានដុល្លារ។ ចំពោះការទិញលក់នោះ មានឯកសារទិញលក់ត្រឹមត្រូវ
ដោយម្ចាស់ឈ្មោះ សួង តាក់ បានប្រគល់សិទ្ធិទៅឱ្យមនុស្សចំនួន ៤នាក់ ទី១-ឈ្មោះ ប៊ុន សំអាត ភេ ទប្រុស អាយុ៤៧ឆ្នាំ, ទី២-ឈ្មោះទូច ប៊ុនថា, ទី៣-សេង ទៀត និងទី៤-ឈ្មោះញ៉ៃ ស៊ុយលី។
ចំណែកខាងក្រុមហ៊ុនមានតំណាងចំនួន ៣នាក់ ១-ឈ្មោះ ផាន់ សុធា, ២-សានទុទ្ធី និង៣.ឈ្មោះញឹក មួន។ អ្នកទាំង៣នាក់ ធានាអះអាងថា ក្រុមហ៊ុន មានអា ជ្ញាប័ណ្ណស្រ បច្បា ប់ក្នុងការទិញលោ ហធាតុនោះ។ នៅក្នុងលិខិត កា តព្វកិច្ចទទួលខុសត្រូវរបស់ភាគីតំណាងក្រុមហ៊ុននោះ ក៏មានចុះហត្ថលេខា និងត្រា មេធាវី សេង សុទ្ធសំរិទ្ធ ផងដែរ។
នៅក្នុងឯកសារព្រមព្រៀងលក់កេរ្តិ៍មរត កឯកជននោះ បានឱ្យដឹងថា តម្លៃ ១ខាំ ៧០លានដុល្លារ ហើយភាគី(ខ) អ្នកទិញបានទាមទារតម្លៃសេវាប ង់ខាតពេលវេលាចំនួន ៣ពាន់ដុល្លារ ក្នុងក រណីដែលក្រុមហ៊ុនមកដល់ក្នុងរយៈពេល ២ម៉ោង បែរជាគ្មា នរបស់មានប្រសិទ្ធភាពដូចការធានារបស់ភាគី(ក)ដែលជាអ្នកលក់នោះ។
ករ ណីនេះ ដោយឯកសាររៀបចំរួចរាល់ហើយ វត្ថុនោះមិនទា ន់បានល ក់ផង ក៏ត្រូវបានប្តឹ ងនគរបាល ឈានទៅឃា ត់ខ្លួនបានម្នាក់ និងនាំម្ចាស់ទៅសាកសួរផងដែរ។ យោងតាមការឱ្យដឹងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា អ កកំបោរនោះមានអាយុកាលប្រមាណជាង២០០ឆ្នាំ បន្សល់ទុកតាំងពីបុរាណ ហើយត្រូវបានគេរៀបចំល ក់ចេញទៅឱ្យឈ្មួញ។
បើយោងតាមម្ចាស់ឈ្មោះ សួង តាក់ បានឱ្យដឹងថា អ កកំ បោរនោះ ជារបស់ដូនតា (យាយ) របស់ខ្លួនដាក់កំ បោរ ហើយមានគេទិញដោយឱ្យតម្លៃ ២០លានដុល្លារ តែគាត់មិនជឿ។ ដោយសារតែចង់រក្សាទុករបស់នោះ ប្រគល់ទៅឱ្យខ្សែស្តេច ដើម្បីទុកជាអនុស្សាវរីយ៍ ក៏សម្រេ ចចិត្តប្តឹ ងនគរបាលតែម្តង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីនាយកដ្ឋានបេ តិកភ ណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចុះទៅសហការជាមួយនគរបាលខណ្ឌឬស្សីកែវ ដោយនាំម្ចាស់វត្ថុបុរាណនោះទៅកា ន់ខេត្តស្ទឹងត្រែង ដើម្បីដ កហូ តវត្ថុស័ក្តិសិទ្ធិនោះ ទៅទុកនៅសារមន្ទីរជាតិ៕