មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ ដែលបា ញ់បងប្រុសបង្កើត បណ្តាលឱ្យរងរបួ ស នៅក្រុងតាខ្មៅ ត្រូវបានកម្លាំ ងនគរបាល ព្រ ហ្មទ ណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល សហការស្រាវជ្រាវ ឃា ត់បាន នៅខេត្តស្វាយរៀង កាលពីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព បានដឹកនាំកម្លាំ ង ការិយាល័យ ព្រ ហ្មទ ណ្ឌកម្រិ តធ្ងន់ និងកម្លាំ ងអធិការដ្ឋានគរបាល ស្រុកកំពង់រោទិ៍ សហការជាមួយ សមត្ថកិច្ចនគរបាល ខេត្តកណ្តាល
បានស្រាវជ្រាវ ឃា ត់ខ្លួនបុរសម្នាក់ ឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ មុខរបរ ល ក់ផលិតផល តាមអនឡាញ មានលំនៅ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានប្រព្រឹត្តអំពើ ប៉ុ នប៉ ងឃា តក ម្ម លើបងប្រុសបង្កើត ឈ្មោះ ឆាយ សៀមម៉ី អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ បន្ទាប់ពីធ្វើសក ម្មភា ពរួច ជនសង្ស័យ បានលា ក់ខ្លួន នៅផ្ទះរបស់ឈ្មោះ ម៉ា ឈិត ហៅ យុ ភេទប្រុស នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្នុងពេលឃា ត់ខ្លួន សមត្ថកិច្ច បានដ កហូត ម៉ូតូមួយគ្រឿង ម៉ាក ស៊ីរូស ពណ៌ខ្មៅតែមក្រហម ពាក់ស្លាកលេខ វៀតណាម 84-G1 019.40 និងទូរស័ព្ទមួយគ្រឿង ម៉ាកហ័រវ៉េយ ពណ៌ខ្មៅ ៕