កាលពីម្សិលមិញនេះអ្នកលេងបណ្តាញសង្គមផ្ទុះការ ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នារីម្នាក់ ដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ “ស្រីមូល សម្រស់ធម្មជាតិ” បានបង្ហោះរូបភាព៤សន្លឹក អមដោយសារថ្លែងអំណរគុណ ដល់ អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន។
ម្ចាស់ហ្វេសប៊ុកដដែល បានពោលថា “ថ្វាយបង្គំដឹងគុណគាត់ ស៊ុន្ទរី នួន ព្រោះគាត់មានគុណ មហាធំខ្លាំងណាស់សំរាប់ជីវិតខ្ញុំ គាត់ជាព្រះរស់ ជាម្ដាយទីពីរ របស់ខ្ញុំ គាត់បានបង្កើតជីវិតថ្មី ដល់ខ្ញុំ ពីមនុស្សម្នាក់ដែលចោលម្សៀត ត្រូវគេមើលងាយដូចសំរាម
ប្រែមកជាមនុស្សដែលអាចរកលុយបាន រាប់ម៉ឺនដុល្លារ ប្រែទៅជាមនុស្សដែលគេគ្រប់គ្នាអោយតំលៃ ខ្ញុំស្រីមូល មានថ្ងៃនេះ ដោយសារតែគាត់ អរគុណណាស់ម៉ែ អរគុណគ្រប់យ៉ាង #ហើយចង់បញ្ជាក់ថា អ្នកម៉ែជាអ្វីៗ គ្រប់យ៉ាងរបស់កូន”។
ក្នុងនោះផងដែរមានមហាជនជាច្រើនបានខំមិន អ្នកខ្លះយល់ថាធ្វើបែបនេះដូចរាងលើស ឯអ្នកខ្លះទៀតសរសើរ៕