មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីវេជ្ជបណ្ឌិតជនជាតិថៃម្នាក់ត្រូវបានអ្នកជំងឺបា ញ់ស ម្លា ប់ព្រោះតែគាត់បានគិតលុ យថ្លៃព្យាបាលជំងឺថ្លៃជ្រុ លហួ សហេ តុខ្លាំងពេក។
បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Samut Songkhram ដែលជាខេត្តតូចមួយរបស់ថៃ។
ខ្មា ន់កាំ ភ្លើ ងដែលបានបា ញ់ស ម្លា ប់វេជ្ជប ណ្ឌិ តមានឈ្មោះថា Denphum Sangthong អាយុ ២២ ឆ្នាំ ហើយវេជ្ជបណ្ឌិតដែលជាជនរងគ្រោះមានឈ្មោះថា Chumphon Decha-amphai មានអាយុ ៥៨ ឆ្នាំ។
នាពេលកន្លងមកបុរសនោះគឺជាអ្នកជំងឺដែលតែងទៅរកសេវាព្យាបាលពីជនរងគ្រោះជាប្រចាំនៅក្នុងមន្ទីរពេទ្យបង្អែក Phra Chom Klao ដែលជាពេទ្យរដ្ឋស្ថិតក្នុងខេត្ត Phetchaburi ខណៈជនរងគ្រោះក៏មានបើ កគ្លីនិកព្យាបាលជំ ងឺឯកជនមួយផងដែរ។
ប្រភពខាងលើបានបន្តថា ជារឿយៗលោក Denphum Sangthong តែងរ អ៊ូ ទាំពីការផ្តល់ជូនសេវាព្យាបាលជំងឺយឺ តយ៉ា វសម្រាប់រូបគាត់ រាល់ពេលដែលគាត់ទៅកាន់មន្ទីរពេទ្យបង្អែក
ហើយខាងមន្ទីរពេទ្យគ្មានដំណោះស្រាយណាមួយជូនគាត់នោះទេក្នុងរយៈពេលកន្លងមកនេះ។ ដោយធុ ញទ្រា ន់នឹងសេវាយឺ តយ៉ា វ បុរសជាខ្មា ន់ កាំ ភ្លើ ង ក៏សម្រេចចិត្តធ្វើដំណើរឆ្លងខេត្តទៅព្យាបាលជំងឺនៅក្នុងគ្លីនិកឯកជនរបស់លោកវេជ្ជបណ្ឌិត Chumphon Decha-amphai វិញម្តង ដោយរំពឹងថានឹងទទួលបានសេវាក ម្មឆា ប់រហ័ សខណៈត ម្លៃនៅដដែ ល។
យ៉ាងណាក្តី តម្លៃព្យាបាលជំងឺនៅក្នុងគ្លីនិកឯកជនរបស់ជនរងគ្រោះគឺមានតម្លៃខ្ព ស់ខ្លាំង ដោយគ្រាន់តែថ្លៃប្រឹក្សាយោបល់មានតម្លៃរហូតដល់ទៅ ១៣០ បាត (៤,៣៣ ដុល្លារអាមេរិក) ទៅហើយ ខណៈនៅមន្ទីរពេទ្យបង្អែកសេវាដូចគ្នានេះមានតម្លៃត្រឹមតែ ៣០ បាត (១ ដុល្លារអាមេរិក) ប៉ុណ្ណោះ។
កត្តានេះបានធ្វើបុរសនោះខឹ ងជាខ្លាំ ង ទើបនៅក្នុងថ្ងៃកើតហេតុនោះគាត់បានយ ក កាំ ភ្លើ ង ទៅបា ញ់ស ម្លា ប់ជនរងគ្រោះដល់ក្នុងគ្លីនិករបស់គាត់តែម្តង។ តាមការស៊ើបអង្កេតបានបង្ហាញថា មុនពេលធ្វើសក ម្មភា ពបា ញ់ជនរងគ្រោះ បុរសនោះបានប្រើប្រាស់ គ្រឿ ង ញៀ នជោគជាំទើបរូបគេចិត្តដាច់ដូចនេះ៕