ជនសង្ស័យម្នាក់បានផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់មេបញ្ជាការអ.ហរាជធានីភ្នំពេញ បោ កប្រា ស់សុំលុយចំនួន៤០ម៉ឺនរៀល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជនសង្ស័យរូបនេះបានតាំ ងខ្លួនជាបុគ្គលិកទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១
បានផ្ញើសារតាមប្រព័ន្ធ WhatsApp នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ទៅកាន់មេបញ្ជាការអ.ហរាជធានីភ្នំពេញ ដោយផ្ញើភ្ជា ប់ជាមួយប័ ណ្ណសារព័ត៌មាន ដែលមានឈ្មោះនិងរូបថត ប៉ែន នួន ផងដែរ មានខ្លឹមសារថា៖
«ខ្ញុំបាទ ប៉ែន នួន ខ្វះខា តផ្ទាល់ខ្លួន ប្រពន្ធរបស់ខ្ញុំ (ឆ្ល ងទ ន្លេ) ខ្វះខា តសុំឯកឧត្តមបានចំនួន(៤០ម៉ឺនរៀល) សូមឯកឧត្តមមេត្តាជួយខ្ញុំបាទផង សូមអរគុណ» ដោយមានការសង្ស័ យ មេបញ្ជាការអ.ហរាជធានីភ្នំពេញ ក៏បានទាក់ទងសាកសួរទៅកាន់អ្នកគ្រប់គ្រងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១
ហើយត្រូវបានគ្រប់គ្រងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ បញ្ជាក់ថា ឈ្មោះ ប៉ែន នួន គឺជាអតីតសហការីឆ្លើយឆ្លងព័ត៌មានទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ តែអ្នកដែលយកប័ណ្ណព័ត៌មានដែលមានឈ្មោះនិងរូបថតរបស់ ប៉ែន នួន ទៅដើរសុំលុយនោះ
គឺជាជនក្លែ ងប ន្លំប៉ុណ្ណោះ ព្រោះ កន្លងមកក៏ធ្លាប់មានថ្នាក់ដឹកនាំអង្គភាពមួយ ធ្លា ប់បានទាក់ទងមកសួរមកម្តងដែរ ដោយមានគេប ន្លំយកឈ្មោះ ប៉ែន នួន នេះ ទៅដើរសុំលុយដូចគ្នាដែ។
បន្ទាប់ពីបានដឹងការពិតមក លោកមេបញ្ជាការអ.ហរាជធានីភ្នំពេញ បានប្រើវិធានការជំនា ញអូ សទា ញជនក្លែ ងប ន្លំរូបនោះមកជួប ហើយក៏មានបុរសម្នាក់បានទៅដល់មែន កម្លាំងជំនាញរបស់អ.ហរាជធានីភ្នំពេញ បានធ្វើការឃា ត់ខ្លួនបុរសនោះ ដើម្បីសួរនាំ។
បុរសនោះ ក៏បានឆ្លើបប្រាប់ថា រូបគាត់គ្រាន់តែមកជំនួ សគេប៉ុណ្ណោះ រីឯអ្នកដែលប្រើខ្លួនឱ្យសុំលុយនោះ គឺឈ្មោះថា ជុំ សុភាព ជាចា ងហ្វា ងកាសែ តរស្មីខ្មែរ បានឲ្យខ្លួនកាន់ទូរស័ព្ទមកជំនួ ស ដែលទូរស័ព្ទនោះ គឺជាលេខទូរស័ព្ទ ដែលតាំងខ្លួនថាឈ្មោះ ប៉ែន នួន ពិតប្រាកដមែន។
សមត្ថកិច្ចបានពិនិត្យនៅក្នុងទូរស័ព្ទ ឃើញមានសារទំនាក់ទំនង, ប្រើប័ណ្ណព័ត៌មានផ្សេងៗ ផ្ញើទៅ ស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និងអាជីវករជាច្រើន ដើម្បីសុំប្រាក់ និងមានរូបភាពប័ណ្ណព័ត៌មានរបស់អ្នកព័ត៌មានជាច្រើនទៀត សង្ស័ យត្រូវបានឈ្មោះ ជុំ សុភាព ជាចាងហ្វា ងកាសែតរស្មីខ្មែរ នោះ យកទៅប្រើប្រាស់ដូចគ្នា
ដូចករណីប្រើប័ណ្ណរបស់ឈ្មោះ ប៉ែន នួន ផ្ញើទៅកាន់មេបញ្ជាការអ.ហរាជធានីភ្នំពេញ ក្លែ ងប ន្លំយកឈ្មោះអ្នកដ៏ទៃដើរសុំលុយផ្តេ សផ្តា ស់ ធ្វើឲ្យប៉ះពា ល់កិត្តិយសរបស់សាម៉ីខ្លួនដែលមិនដឹងអី ក៏ដូចជាប៉ះពា ល់ដល់អ្នកសារព័ត៌មានមានវិជ្ជាជីវៈដ៏ទៃទៀតផងដែរ។ ក្រោយបែ កធ្លា យករណីខាងលើនេះ ឈ្មោះ ជុំ សុភាព បានគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកហើយ៕