លោកវរសេនីយ៍ឯកហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ករណីវិ វា ទដី ធ្លី ឈានដល់ការផ្ទុះអំ ពើហឹ ង្សា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
សមត្ថកិច្ចបានឃា ត់ខ្លួនមនុស្ស៨នាក់ ដែលតាមលោកអធិការអះអាងថាជាភាគីខាងក្រុមហ៊ុន លោកឧកញ៉ា ភឺន ផល្លា ចំណែកភាគីខាងពលរដ្ឋមិនទាន់មានការឃា ត់ខ្លួនទេ។
យោងតាមរបាយការណ៍បំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់រឿងហេតុនេះថា៖ ជ ម្លោះដី ធ្លីឈានដល់ផ្ទុះជាអំពើហិ ង្សានេះ កើតឡើង រវាងក្រុមហ៊ុនលោកឧកញ៉ា ភឺន ផល្លា និងប្រជាពលរដ្ឋ បណ្តាលឲ្យភាគីទាំងសងខាងរងរបួ ស
ក្នុងនោះភាគីក្រុមហ៊ុនរងបួ សមធ្យមចំនួន០២នាក់ (ប្រុស) រីឯភាគី ខាងប្រជាពលរដ្ឋ រងបួ សមធ្យមចំនួន០៣នាក់ (ស្រី០១នាក់) មូលហេតុ ដោយសារខាងក្រុមហ៊ុន បានចុះ ហា មឃា ត់ ប្រជាពលរដ្ឋ មិនឲ្យសាងស ង់ផ្ទះ ទើបបណ្តាលឲ្យកើតជាអំ ពើ ហិ ង្សា ឡើង ។
របាយការណ៍បន្ថែមថា ពេលមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កំ លាំ ងអ.ហ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះទៅអន្ត រាគម ន៍ រកដំណោះស្រាយ
ប៉ុន្តែប្រជាពលរដ្ឋបានប្រមូ លផ្តុំគា្នកាន់តែច្រើនឡើងហើយបិ ទផ្លូវមិនឲ្យខាងក្រុមហ៊ុនចេញមកក្រៅ ដោយចោ ទថា ខាងក្រុមហ៊ុន ប្រើអំ ពើហឹ ង្សានិងបា ញ់គំ រា មប្រជាពលរដ្ឋថែមទៀត ។ ក្នុង ជ ម្លោះហឹ ង្សានេះ ក្រៅពីមានមនុស្សរងរបួ ស ក៍មានរថយន្តមួយគ្រឿងរបស់ភាគីក្រុមហ៊ុនរងការខូ ចខា តផងដែរ។
របាយការណ៍បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃា ត់ខ្លួនបណ្តោះអាសន្នមនុស្ស ចំនួន០៨នាក់ ដែលជាភាគីខាងក្រុមហ៊ុនរួមមាន ៖
០១.ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។ ០២. ឈ្មោះ សាំង កូ ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ០៣.ឈ្មោះសុខ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
០៤.ឈ្មោះសៀ រដ្ឋាភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ០៥.ឈ្មោះឡៅ តឹកយូ អាយុ៥៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។០៦.ឈ្មោះចក់ សុគន្ធភេទប្រុស អាយុ៥៦ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
០៧.ឈ្មោះ សុង ចិន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ០៨.ឈ្មោះផាន សាពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចុងក្រោយនៃរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់ថា ចំពោះក រណីថាមានការផ្ទុះអា វុ ធក្នុងជ ម្លោះនេះ សមត្ថកិច្ចកំពុងស្រា វជ្រាវ និងដោះស្រាយបន្តតាមនិតិវិធី ៕