មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានសាឡង់ដឹ កខ្សា ច់មួយគ្រឿ ងស៊ីឈ្មួលដឹកខ្សាច់ឱ្យគេមិនទាន់ច ប់កិច្ចសន្យាផង ស្រាប់តែទាមទារផ្តា ច់កិច្ចសន្យា និងបានចា ក់ប្រេង ព្យាយាមបើ កសាឡង់គេចខ្លួន
ត្រូវបានអ្នកជួល និងម្ចាស់ប្រេងនាំគ្នា បើកកាណូ តដេ ញចា ប់បាន កាលពីវេលាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២០ នៅកំពុងដស្វាយជ្រុំ ក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សាឡង់ដែលបើ កគេ ចមួយគ្រឿងនេះ ពាក់ស្លាកលេខ ភព៦ ៨៣៦១ និងលេខ សំគាល់AB៤៥ ពណ៌ខៀវ
ដែលមានម្ចាស់ឈ្មោះ ផាង សុវីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលនៅមន្ទីរប្រឆាំងគ្រឿ ងញៀ ន មានលំនៅផ្ទះលេខ ៤៣២ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ដើមចមដំបូង ឈ្មោះ ម៉ិញ ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
បានជួលសាឡង់ខាងលើនេះ ពីឈ្មោះផាង វីរៈដែលជាម្ចាស់ ក្នុងតម្លៃ១៦.០០០ដុល្លារ ក្នុង១ខែ ដោយកុងត្រារយៈពេល១ឆ្នាំ និងកក់មុនក្នុង១ខែចំនួន១៦.០០០ដុល្លារ ។ តែបន្ទាប់ពីដំណើរការដឹកខ្សាច់មិនទា ន់បានមួយខែផង ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះផាង វីរៈដែលជាម្ចាស់ បានផ្ញើសារមកប ញ្ចប់កិច្ចសន្យា ។
បន្ទាប់ពីផ្ញើសារបញ្ច ប់កិច្ចសន្យា ស្រាប់តែនៅវេលារសៀលថ្ងៃដដែល អ្នកបើកបរសាឡង់ឈ្មោះគឹម ហឿន បានទៅចា ក់ប្រេងចំនួន១.២០០លីត្រ។ចំណែកម្ចាស់ប្រេងឈ្មោះចាន់ ភារម្យ អាយុ៣៧ឆ្នាំ មានលំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បានឱ្យដឹងថា
បន្ទាប់ពីបូ មប្រេងហើយ គាត់ក៍បានឱ្យបូ មប្រេងចេញវិញ ព្រោះទើបតែដឹងរឿងបញ្ច ប់កិច្ចសន្យានោះ ស្រាប់តែអ្នកបើកសាឡង់មិនបានបូ មប្រេងចេញវិញទេ បែរជាបើករ ត់គេ ចនៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានរូបគាត់(ម្ចាស់ប្រេង)បានតា មទា ន់ និងឃា ត់នៅចំណុចកំពង់ដរស្វាយជ្រុំក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។
បន្ទាប់ពីឃាត់បានសាឡង់ខាងលើ ម្ចាស់ប្រេង និងអ្នកជួល បានទៅដាក់ពាក្យបណ្តឹ ងនៅប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ ។ ទន្ទឹមនោះដែរ ក៍មានម្ចាស់បំណុលម្នាក់ឈ្មោះ ប៉េ ង ឃាង មានលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
ក៏បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំស្វាយជ្រុំដើម្បីឱ្យអាជ្ញាធរជួយឃា ត់សា ឡង់នោះទុកដោះស្រាយ និងទប់ស្កា ត់ហា មឃា ត់ឈ្មោះផាង សុវីរៈ ជាម្ចាស់សាឡង់នេះ មិនឱ្យធ្វើការល ក់ប ញ្ចាំ ឬហ៊ីប៉ូតែ ក ផ្ញេរសិទ្ធិធ្វើអំណោយ ធ្វើបណ្តាំមរត ក ជួ ល ដា ក់ធានាទៅអ្នកដទៃធ្វើអាជីវកម្មបំផ្លាស់ទីនូវចលនវត្ថុ(សាឡង់ដឹកខ្សាច់នេះ) ជាបណ្តោះអាស ន្តសិ នផងដែរ៕