មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលឪពុកម្តាយ ប្រកាសអោយនាងវិលត្រឡប់មកផ្ទះវិញ ខណៈជិតដល់ថ្ងៃរៀបការទៅហើយ សង្សារចាស់របស់នាង មកនាំព ង្រ ត់យកទៅបា ត់
ដែលករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានប្ដីប្រពន្ធ២នាក់ បានរត់មកអោយអ្នកសារព័ត៌មានជួយ បង្ហោះផ្សាយ ថាមានករណីកូនស្រីរបស់គាត់ជិ តដល់ថ្ងៃរៀបការហើយ ស្រាប់តែសង្សារចា ស់ របស់នាងមកធ្វើការលួ ងលោ មព ង្រ ត់កូនស្រីគាត់ចេញពីផ្ទះទៅបា ត់
ដោយនាងត្រូវរៀបការជាមួយនឹងគូរដណ្តឹងនៅថ្ងៃទី២០ មករា ២០២១ ខាងមុននេះ ធ្វើអោយពួកគាត់រងភាពអាម៉ា សចំពោះគ្រួសារខាងគូរដណ្តឹង តែសំណាងហើយដែល ភាគីខាងគូរដណ្តឹង មិនបានស្តីបន្ទោ ស ឬខឹ ងនឹងកូនស្រីគាត់ និងពួកគាត់ទេ ដោយគាត់ប្រាប់ថា បុរសជាគូរដ ណ្តឹងនោះ នៅតែព្រមទទួលយកនាង អោយតែនាងត្រលប់មកវិញ ។
នារីដែលបា ត់ខ្លួនទៅនោះមានឈ្មោះ វឿន កញ្ញា អាយុ១៩ឆ្នាំ ជាកូនទោល បា ត់ចេញពីបន្ទប់ ជួលនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយឪពុកម្តាយបានចោ ទថាបា ត់ដោយបុរសឈ្មោះ ភាព អាយុជាង២០ឆ្នាំ ជាសង្សារជាអ្នកប បួលរត់ចេញទៅ។
ចំណែក២នាក់ប្តីប្រពន្ធដែលអះអាងថាបាត់កូនស្រីនោះមានឈ្មោះ ផាត់ វន់ អាយុ៣៧ឆ្នាំ (ជាប្តី) និងឈ្មោះ ង៉ូយ ហេន មុខរបរជាអ្នកលក់ដូរ (ជាប្រពន្ធ)មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមការសំណូមពររបស់ពួកគាត់ទាំងពីរបានស្នើរសូមអោយបងប្អូន និងបងៗសមត្ថកិច្ចទាំងអស់ជួយផ្តល់ដំណឹងមកកាន់ពួកគាត់ផង ប្រសិនបើប្រទះឃើញកូនគាត់នៅកន្លែងណា ព្រោះពួកគាត់មិនអាចទាក់ទងកូនរបស់គាត់បាននោះទេ តាំងពីថ្ងៃបា ត់ពីផ្ទះនោះ។ លេខទំនាក់ទំនងម្តាយឪពុកកូនក្រមុំ 090 304 027/ 097 81 63 915 098 753 765/ 097 26 64 651