មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណនៈដែលមន្រ្តីការិយាល័យបង្ក្រា បគ្រឿ ងញៀ នខេត្តតាកែវ បួនរូប ត្រូវជនរងគ្រោះចោ ទថា បានចូ លផ្ទះខ្លួនប្រ ដា ប់ដោយ កាំ ភ្លើ ង
ដើម្បីធ្វើសក ម្មភា ពភ្ជ ង់ ប្ល ន់យកលុយជាង៧០០០ដុល្លារ ដែលចូលមកយកដល់ផ្ទះជាង៥០០០ដុល្លារហើយចា ប់វា យ ខ្នោះ ហើយនៅពេលដែលក្រុមគ្រួសារទៅដោះ បានទា ម ទារ ២០០០ដុល្លារបន្ថែមទៀត។
នេះបើតាមជនរងគ្រោះ ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ថ្លែងប្រាប់សារព័ត៌មាន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
ហើយជនរងគ្រោះនោះបានបញ្ជាក់ថា ក្រុមមន្រ្តីន គរបា លទាំង៤នាក់ខាងលើនេះ គាត់ស្គាល់ឈ្មោះចំនួន២នាក់ ចំណែក២នាក់ទៀតមិនស្គាល់នោះទេ ដែល ទី១ ឈ្មោះ ឃុត ជីង នាយរងការិយាល័យគ្រឿ ងញៀ ន និងទី២ ឈ្មោះ ណៅ សុខសាតភក្ដី ហៅតឺម នាយរងផ្នែកការិយាល័យគ្រឿ ងញៀ ន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ជុំវិញករណីខាងលើនេះ លោក ណៅ សុខសាតភក្ដី បានថ្លែងថា នេះគឺជាករណីបង្រ្កា បគ្រឿ ងញៀ ន ហើយរាល់ស កម្មភា ពដែលលោកធ្វើ គឺថ្នាក់លើរបស់លោកបានដឹងទាំងអស់ ហើយលោក មឿង សារុន នាយការិយាល័យគ្រឿ ងញៀ ន នៃស្នងការនគរបាលខេត្តតាកែវបានថ្លែងថា ករណីនេះលោកមិនបានដឹងទេ ព្រោះលោកសុំច្បា ប់ ឈឺ៕