យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុស២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរឃា ត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្ទាប់ពីធ្វើសក ម្មភា ពប ង្ហោះម៉ូតូតាមផ្លូវសាធារណ: ធ្វើឲ្យប៉ះពា ល់ស ណ្តា ប់ធ្នា ប់តាមដងផ្លូវ ។
សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ខាងលើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១: ៥០នាទី នៅចំណុចផ្លូវជាតិលេខ១ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្មេងទំនើងមាន០២ នាក់៖ ១.ឈ្មោះឌឿន ពិសិដ្ឋ ភេទប្រុសអាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបររត់ក ង់៣ និង២.ឈ្មោះ ធឿន ដាវីត ភេទប្រុសអាយុ១៤ ឆ្នាំជនជាតិខ្មែរមុខរបររត់កង់៣ អ្នកទាំង២ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ១.ម៉ូតូ ០១គ្រឿងម៉ាក HONDA. Beat ស៊េរី2018 ពណ៌ស ខៀវ ពាក់ស្លាកលេខកណ្តាល 1Y.0916 ហើយបច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍គគីរបានបញ្ជូ នក្មេងទំនើ ងទាំង០២នាក់ខាងលើនេះមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ អនុវត្តបន្តតាមនីតិវិធី ៕