ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយពី តារាចម្រៀងវ័យក្មេងម្នាក់ដែលនាងមានអាយុតិចទើបតែ១៧ឆ្នាំទេ ប៉ុន្តែរូបឆោមលោមពណ៌របស់នាងស្រស់ស្អាតទ្រលុកទ្រលន់ដែលអាចធ្វើឲ្យបណ្តាអ្នកគាំទ្រគិតថានាងអាចនឹងអាយុច្រើនជាងនេះ។
តារាចម្រៀងកញ្ញា សោភា ទេពី ដែលត្រូវបានគេដឹងថាជាតារាចម្រៀងធំមុនអាយុនោះ តែងតែបង្ហោះនូវរូបភាពស្រស់ស្អាតជារឿយៗកាលពីពេលកន្លងមកនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលនោះ គឺនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
ម្សិលមិញនេះស្រាប់តែនាងបានបង្ហោះរូបភាពមួយចំនួន ហាក់ដូចជានាងកំពុងតែបានជម្ងឺម្យ៉ាង ដោយមានដំបៅតូចៗជាច្រើនកើតពេញនៅលើផ្ទៃមុខរបស់នាង ដែលអាចធ្វើឲ្យគេដឹងថានាងកំពុងតែកើតជម្ងឺម្យ៉ាង។
ក្នុងនោះផងដែរនាងក៏បានបកស្រាយថា ខ្លួននាងកំពុងតែកើតជម្ងឺអុតស្វាយ ធ្ងន់ធ្ងរណាស់ ដែលនាងមិនដឹងថាពេលណាបានជាសះស្បើយវិញនោះទេ។ នាងក៏បានបន្ថែមទៀតថា ជម្ងឺនេះហាក់ដូចជាធ្វើឲ្យនាងមានអាការៈពិបាកក្នុងខ្លួនណាស់។
គួររំលឹកផងដែរថា ជម្ងឺអុតស្វាយគឺកើតឡើងទៅលើមនុស្សគ្រប់ៗគ្នាតែម្តងប៉ុណ្ណោះក្នុងមួយជីវិត។ យ៉ាងណាមិញ ក៏មានប្រិយមិត្តអ្នកគាំទ្រនាង ក៏ដូចជាមិត្តភក្តិមួយចំនួនបានចូលទៅខំមិនជូនពរសូមឲ្យនាងឆាប់បានជាសះស្បើយពីជំងឺមួយនេះផងដែរ។