ដូចប្រិយមិត្តបានជ្រាបហើយថា មហាជននៅបន្តខមិនសុំអោយ ឧកញ៉ា ឌួង ឆាយ និងអតីតភរិយារបស់លោកគឺលោកជំទាវ ដេត ម៉ាលីណា ត្រលប់មកដូចដើមចាប់ដៃគ្នាត្រូវគ្នាវិញម្តងទៀតក្នុងនាមជាស្វាមីភរិយា
តែយ៉ាងណាភាគីខាងជំទាវ ដេតម៉ាលីណា បានបញ្ជាក់ហើយថាគាត់ឆ្អែត និងសុំចប់ត្រឹមប៉ុន្នឹងចុះ។ ដោយលែកនៅក្នុងថ្ងៃបុណ្យណូអែលឆ្នាំនេះ ឧកញ៉ា ឌួង ឆាយ ក៏បានសម្រេចចិត្តសុំការអនុញ្ញាតិពីអតីតភរិយារបស់លោក មកមើលកូនៗក្នុងថ្ងៃពិសេសមួយនេះ ថែមទាំងបង្ហោះសារដ៏កំសត់ថា៖
«រីករាយថ្ងៃបុណ្យណូអែលណាពូមីងបងប្អូនទាំងអស់គ្នា Happy Merry Christmas 2020 ថ្ងៃនេះសុំការអនុញាតិពីគាត់មកផ្ទះយកកាដូមកអោយកូនៗ ខានជួបកូនៗជិតមួយសប្តាហ៍ហើយ នឹកណាស់ ឌួង ឆាយ»។
គួររំលឹកផងដែរថាកាលពីកន្លងទៅថ្មីៗគេ បន្ទាប់ពីភរិយារបស់ឧកញ៉ា ដួង ឆាយ បានប្រកាសពីការបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធនឹងគ្នា គេសង្កេតឃើញអតីតភរិយារបស់លោកបានបង្ហោះសារមួយចំនួនដែលបង្ហាញពីភាពរឹងមាំ ក៏ដូចជាការរស់នៅជាមួយនឹងកូនៗផងដែរ។
គេសង្កេតឃើញអតីតភរិយារបស់លោកមិនដែល ស៊ែរ ឬក៏បង្ហោះអ្វីដែលទាក់ទងទៅនឹងសកម្មភាពល្អៗជាមួយនឹងឧកញ៉ា ដួង ឆាយ បន្តទៀតឡើយបន្ទាប់ពីលោកជំទាវបានប្រកាសលែងលះរួចមក។
ស្រាប់តែពេលថ្មីៗនេះ អ្វីដែលធ្វើឲ្យបណ្តាអ្នកគាំទ្រមួយចំនួននឹកស្រណោះ ក៏ដូចជាមានការភ្ញាក់ផ្អើលម្ដងទៀតនោះគឺ ឧកញ៉ាដួង ឆាយ បានធ្វើការស៊ែរឡើងវិញនូវរូបភាពមួយសន្លឹកកាលពីឆ្នាំមុនជាមួយនឹងក្រុមគ្រួសារ របស់លោកដែលកាលនោះគឺជាពិធីបុណ្យ Marry Cristmas។
ការស៊ែរឡើងវិញរបស់ឧកញ៉ា ដួង ឆាយ បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រមានអាចយល់បានថា លោកនៅតែមិនទាន់ដាច់អាល័យពីភរិយារបស់លោកនៅឡើយទេ។