មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានប្តឹ ងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលគាត់បានប្រ ទះឃើ ញស្លា កលេខរថយន្តរបស់គាត់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ
ដែលត្រូវបានចោរធ្វើសកម្មភាពលួ ចបា ត់ស្រមោ លអស់រយៈពេល៤ឆ្នាំកន្លងមកហើយ ប៉ុន្តែរកមិនឃើញសោះ បែជាឃើញស្លាក់លេខបំពាក់នៅលើរថយន្តម៉ាកកាមរីបាឡែនទៅវិញ។ ចំណែកម្ចាស់រថយន្តនិងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីស្វែ ងរកការពិ ត។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិថ្មគោល២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការអះអាងពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តមួយគ្រឿងដែលត្រូវឃា ត់ទុកខាងលើនេះ ម៉ាកកាមរីបាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 បើកបរដោយបុរសម្នាក់ឈ្មោះចាន់សុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានឋានន្តរស័ក្ដិវរសេនីយ៍ឯក។
ចំណែកភាគីជនរងគ្រោះដដែលអះអាងថាបានបា ត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយកាលពី៤ឆ្នាំមុន បានបញ្ជាក់ថា ស្លា កលេខដែលបំពាក់លើរថយន្តម៉ាកកាមរីបាឡែន គឺជាស្លា កលេខរថយន្តរបស់គាត់ដែលបានបា ត់នោះ
ប្ដីឈ្មោះវ៉ា ចាន់ថុល អាយុ៤០ឆ្នាំ មុខរបរចាក់មេក្រូ តាមពិធីបុ ណ្យនិងម ង្គ លការ និងមានប្រពន្ធឈ្មោះឈុន ឡាយ អាយុ៣៦ឆ្នាំមុខរបរចុ ងភៅ មានទីលំនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែកបើតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះ បាននិយាយថាកាលពី៤ឆ្នាំមុនក្នុងអំឡុងឆ្នាំ២០១៦ គាត់និងប្ដីបានខ្ចីប្រាក់ធនាគារមួយយកមកទិញរថយន្តម៉ាកហ៊ីយ៉ា់ន់ដាយ ពណ៌ស១គ្រឿងដើម្បីដឹកអីវ៉ាន់រកស៊ីដោយបានធ្វើស្លាកលេខភ្នំពេញ2AJ-5287 ដាក់ឈ្មោះប្ដីរបស់គាត់ ។
ក្រោយមកខណៈដែលគាត់ចតរថយន្តទុកនៅក្បែរផ្ទះ ស្រាប់តែត្រូវបានចោរលួ ចបើ កយកទៅបា ត់ស្រមោលតាមរកយ៉ាងណាក៏មិនឃើញដែរ ។ បន្ទាប់មកពួកគាត់ប្ដឹ ងនគរបាលឲ្យជួយរកក៏នៅតែរកមិនឃើញទៀត
លុះរហូតដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ខណៈដែលប្ដីគាត់បើករថយន្តទៅដឹកអីវ៉ាន់នៅផ្សារនាគមាស ចេញផុ តពីផ្ទះបន្តិច ស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ដែលជាស្លា កលេខរថយន្តរបស់គាត់ កំពុងបើកបរនៅខាងមុខទើបប្ដីគាត់ដេ ញតាមឃា ត់សួរនាំនិងនាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី២តែម្ដង។
តាមប្រភពដដែលបានបន្តថា នៅពេលប្ដីគាត់ឃាត់សួរនាំ អ្នកបើកបររថយន្តនោះប្រាប់ថា គាត់ជានគរបាលក្រសួងមហាផ្ទៃ ហើយបានខ្ចីរថយន្តពីមេរបស់ខ្លួននៅក្រសួងមកជិះ ហើយវាជារថយន្តដែលរឹ បអូ សបានពីប ទល្មើ ស ។
បន្ទាប់ពីបានស្ដា ប់ការបកស្រាយពីសំណាក់បុរសនោះបានធ្វើឲ្យគាត់ក៏ដូចជាមហាជន មានការងឿ ងឆ្ងល់និងហួសចិត្តយ៉ាងខ្លាំង និងចង់ដឹងថាតើមេរបស់មន្ត្រីនគរបាលរូបនោះបានស្លាកលេខរថយន្តនេះមកពីណា មកបំពាក់លើរថយន្តម៉ាកកាមរីបាឡែននេះ?
និងបានវាតាមរបៀបណា ហើយចុះរថយន្តហ៊ីយ៉ាន់ដាយរបស់គាត់ដែលបានបា ត់នោះទៅណា ហើយហេតុអ្វីទើបស្លាកលេខធ្លា ក់ចូលកណ្ដា ប់ដៃនគរបាលក្រសួងមហាផ្ទៃបែរជារករថយន្តពុំឃើញទៅវិញ?
ក្រោយពេលកើតមានហេតុការភ្ញាក់ផ្អើលខាងលើនេះ មន្ត្រីនគរបាលខាងលើត្រូវបាននគរបាលហៅទៅសាកសួរនៅប៉ុស្តិ៍ ហើយគាត់មានលិខិ តសុំខ្ចីរថយន្តម៉ាកកាមរីបាឡែនខាងលើពីប្រធាននាយកដ្ឋាននគរបាលព្រ ហ្មទ ណ្ឌក្រមហាផ្ទៃដើម្បីជិះ
ព្រោះតែគាត់ខ្វះមធ្យោបាយដើម្បីជិះបម្រើការងារនិងបេសកកម្មតាមបណ្ដារាជធានី ខេត្ត ក្រុង ។ មិនតែប៉ុណ្ណោះនៅក្នុងលិខិតនេះក៏មានការឯកភាពនិងចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ដែលមានការបរិច្ឆេទថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ផងដែរ។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្ថែមទៀតថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅនេះនាយកដ្ឋានព្រ ហ្មទ ណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រា បនិងចា ប់ខ្លួនក្រុមចោរដា ក់ថ្នាំយករថយន្តបានចំនួន៤នាក់នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ខណៈនោះបានធ្វើការដ កហូតរថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកមាស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ខាងលើ ដោយក្រុមចោរជិះធ្វើសក ម្មភា ព លុះបង្ក្រាបបាននគរបាលបានស្នើរសុំទៅព្រះរាជអាជ្ញាដើម្បីយករថយន្តនេះជិះធ្វើការងារបណ្ដោះអាសន្នដោយពុំបានដឹងថាក្រុមចោរបានស្លាកលេខនេះមកពីណាឡើយ។
មន្រ្តីដដែល បានបន្តទៀតថា បន្ទាប់មកក្រុមចោរដែលតែងតែធ្វើសកម្មភាពដា ក់ថ្នាំយករថយន្តនៅពេលនោះត្រូវបានតុលាការកា ត់ទោ សដាក់ពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ននេះនៅពុំទាន់រួចនៅឡើយទេ ចំណែករថយន្តក្រោយមកត្រូវបានលោកវរសេនីយ៍ឯក ចាន់សុវណ្ណ ស្នើរទៅប្រធាននាយកដ្ឋានដើម្បីជិះបម្រើការងារនិងចុះបេសកកម្មផ្សេងៗ ។
លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ស្រាប់តែម្ចាស់រថយន្តហ៊ីយ៉ាន់ដាយប្រទះឃើញស្លាកលេខរថយន្តគាត់ដែលបា ត់បំពាក់នៅលើរថយន្តកាមរីបាឡែននេះ ទើបឃាត់សួរនាំតែម្ដង ។
គួរបញ្ជាក់ដែរថា ក្រោយធ្វើការសាកសួររួចសំណុំរឿងនេះ ត្រូវបានបញ្ជូនបន្តទៅកាន់នាយ កដ្ឋានព្រ ហ្មទ ណ្ឌក្រសួងមហាផ្ទៃដើម្បីចា ត់ការបន្ត តាមនីតិវិធី៕