យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ នេះបានបញ្ជាក់ឱ្យដឹងថា ៖ «ក្រោយបញ្ចប់ពីព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលវានការអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងដំណាក់ទី១និងទី២» ។ ក្រសួងបានលើកឡើងទៀតថា គ្រឹះស្ថានសិក្សាឯកជនដែលទទួលបានអនុញ្ញាតត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)
សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាស់ការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា ។
ជាមួយគ្នានោះដែរ ក្រសួងសូមឲ្យមន្ទីរ អប់រំយុវជន និងកីឡារាជធានីខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាមាបិតាអ្នកអាណាព្យាបាល និងសាធារណៈជន ជ្រាប់ និងចូលរួមសហការណ៍អនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕