អ្នកនាង គឹម លីហ្សា ដែលជាអតីតតារាសម្តែង ដែលពេលនេះនាងហ៊ាននិយាយដោយភាពអំនួតថា អ្នករកស៊ីលើវិថីអនឡាញអាចរកលុយបានច្រើនជាងអ្នកធ្វើការផ្សេងៗទៅទៀត។ នាងហ៊ានពោលថា អ្នកលក់អនឡាញ ស្រែកតែមួយថ្ងៃ ស្មើរអ្នកធ្វើការដល់ទៅមួយខែឯណោះ។
អ្វីដែលធ្វើឲ្យមហាជនគិតទៅលើសំដីរបស់នាងនោះគឺ អាចជាចេតនាដែលនាងចង់បង្ហាញថា នាងកំពុងតែជោគជ័យនៅលើវិថីអនឡាញមួយនេះ ឬក៏នាងកំពុងតែធ្វើការបំផុសគំនិតឲ្យអ្នកលក់អនឡាញរំភើបព្រោះតែសម្ដីបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានមតិមួយចំនួនបានលើកឡើងថា ការដែលនាងហ៊ាននិយាយបែបនេះ គឺហាក់ដូចជាកំពុងតែធ្វើឲ្យអ្នកធ្វើការមានអារម្មណ៍អន់ចិត្ត និងធ្វើឲ្យអ្នកដែលធ្វើការអាចមានអារម្មណ៍បាក់ទឹកចិត្តក៏មាន។
យ៉ាងណាមិញ អ្នកនាង គឹម លីហ្សា បន្ទាប់ពីនាងបានជោគជ័យលើវិថីសិល្បៈហើយនោះ នាងក៏បានរៀបការជាមួយគូស្នេហ៍របស់នាងតាមប្រពៃណី ហើយនាងក៏សម្រេចចិត្តផ្អាកពីអាជីពជាតារាសម្តែង
ដោយបានចេញទៅរស់នៅជាមួយស្វាមីជាអាណិកជន ដោយបានកសាងសុភមង្គលគ្រួសារមួយរយៈធំផងដែរ ហើយគេក៏ទើបឃើញនាងវិលត្រឡប់មកស្រុកខ្មែរវិញដោយចាប់យកអាជីពជាអ្នកលក់អនឡាញមួយរូប៕