មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈនៅព្រឹកថ្ងៃទី ៣១ ធ្នូ ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការហើយ រកឃើញករណីថ្មី នៃជំងឺកូវីដ ១៩ ទៅលើស្ត្រីខ្មែរ ២ រូប ដែលធ្វើដំណើរមកពីប្រទេសថៃ ។ ក្នុងនោះរួមមាន៖
១.ស្ត្រីជនជាតិខ្មែរអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ២៨ ខែធ្នូ ២០២០ ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកស្ត្រីខាងលើ
ផ្ដល់ដោយវិទ្យាស្ថានជាតិប៉ាស្ទ័រ រាជធានីភ្នំពេញ គឺមានវិជ្ជមានវីរុស កូវីដ ១៩ ហើយបច្ចុប្បន្នកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។
២.ស្ត្រីជនជាតិខ្មែរអាយុ ៣៣ ឆ្នាំ មានអាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ២៩ ខែធ្នូ ២០២០
ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកស្ត្រីខាងលើ ផ្ដល់ដោយវិទ្យាស្ថានជាតិប៉ាស្ទ័រ រាជធានីភ្នំពេញ គឺមានវិជ្ជមានវីរុស កូវីដ ១៩ ហើយបច្ចុប្បន្នកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ៕