នៅមុននេះបន្តិចមានហតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះនូវរូបភាពរបស់អ៊ុំស្រីម្នាក់ដែលកំពុងតែស្ពាយអង្រែកមួយដែលមានថង់សំបងកំប៉ុងយ៉ាងច្រើន
ហើយក្នុងនោះឯកឧត្តម ក៏បានភ្ជាប់នូវខ្លឹមសារជាមួយរូបភាពនោះដើម្បីអរគុណទៅដល់អ៊ុំស្រីផងដែរ ដែលបានជួយសំអាត និងរើសនូវសំបកកំប៉ុងទាំងនោះ ថែមទាំងជូនពរអ៊ុំស្រីឱ្យទទួលបានជោគជ័យថែមទៀតផង។
យោងតាមការបង្ហោះសារ និងរូបភាពនៅលើទំព័រហ្វេសបុកផេក របស់ឯកឧត្តមអភិបាល ដែលមានឈ្មោះថា គួចចំរើន/KuochChamroeun បានបង្ហោះនូវខ្លឹមសារទាំងស្រុងថា៖
«កំប៉ុង មួយអំរែកនេះ មីង អាចលក់បាន ប្រហែល ៤០ ០០០៛ អរគុណមីង ព្រោះបាន កាត់បន្ថយ សម្រាម បានមួយអំរែកដែរ ។ ជូនពរមីង បានជោគជ័យថែមទៀត ។»
យ៉ាងណាក៏ដោយក្រោយពីមានការបង្ហោះសារបែបនេះ មានមហាជនជាច្រើនបានចូលទៅធ្វើការ Cmt ដើម្បីគាំទ្រ និងខ្លះទៀតក៏បានបង្ហាញក្តីអាណិតអាសូរ និងសរសើរចំពោះអ្នកមីង ដែលបានខិតខំប្រឹងធ្វើការធ្ងន់បែបនេះ
ហើយក្នុងនោះក៏មានខ្លះទៀតក៏បានលើកឡើងស្នើសុំឱ្យមហាជនដែលបានទៅលេងនៅក្នុងខេត្តព្រះសីហនុជួយធ្វើការវែកញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបង្កផលលំបាកដល់អ្នកដែលរើសយកសំបកកំប៉ុងដូចជាអ្នកមីងខាងលើផងដែរ។