ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា បេីនិយាយពីឈេីប្រណិត ដូចជា ផ្ចឹក សុក្រំ ស្រឡៅ គគីរ បេង និងធ្នង់ជាដេីម គឺពិតជាមានតម្លៃខ្លាំងណាស់ ដែលគេអាចយកវាមកច្នៃធ្វេីផ្ទះ
និងគ្រឿងសង្ហារឹមប្រេីប្រាស់ផ្សេងៗបានយ៉ាងស្រស់ស្អាត ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ប្រភេទឈើទាំងនេះកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារការ លួ ច កា ប់ ទន្រ្ទានពីជន ល្មេី ស ក៏ដូចជាឈ្មួញខុសច្បា ប់មួយចំនួន។
យ៉ាងណាមិញ មានការភ្ញាក់ផ្អើលមួយ ដោយផ្ទះឈេីមួយខ្នងត្រូវបានចោរលួ ច កាត់សសរយកទៅដែលនេះពិតជារឿងមួយស្ទើរតែមិនគួរឲ្យជឿថាអាចកេីតមានឡេីងបាននោះទេ។
ជាមួយគ្នានេះ បេីតាមការបញ្ជាក់ពីគណនីផេកហ្វេសប៊ុកឈ្មោះ Global Pictures បានមានការរៀបរាប់ឲ្យដឹងថា៖ «ថ្មីចែស! យកឈើធ្នង់ធ្វើសសរផ្ទះ ត្រូវចោរតាមលួ ច កា ត់ ទៀតពេលម្ចាស់មិននៅ
ហេតុការណ៍នេះបានកើតឡើងនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី»។ ទន្ទឹមនឹងរឿងរ៉ាវដែលបានកេីតឡេីងខាងលេីនេះ ត្រូវបានមហាជនជាច្រើនបានបញ្ចេញជាមតិជាច្រើន និងសម្ដែងនូវអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងតែម្តង។
ប្រភព៖ហ្វេសប៊ុក