កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម ក្រោយពីមានការបង្ហោះសារពីសំណាក់ម្ចាស់ក្រុមហ៊ុន Khmer Real Estate គឺលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង
ដែលលោកបានបង្ហាញនូវចំណាត់ថ្នាក់ក្នុងសង្គម ដោយផ្អែកទៅលើទ្រព្យសម្បត្តិ ដែលក្នុងនោះលោកបានចាប់ផ្តើមពីចំណាត់ថ្នាក់អ្នកក្រ គឺសំដៅលើអ្នកដែលមានទ្រព្យសម្បត្តិតិចជាង១០ម៉ឺនដុល្លា
រហូតដល់អ្នកដែលមានពិត ដែលមានទ្រព្យសម្បត្តិពី ៥០លាន ដល់១០០លានដុល្លា ដែលខ្លឹមសារទាំងស្រុងដែលលោកបានបង្ហោះមានខ្លឹមសារដូចខាងក្រោម៖
«1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ! 2. មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប! 3. មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់ ២លានដុល្លារ = អ្នកមធ្យម! 4. មានទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម!
5. មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ = អ្នកមាន! 6. មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម! 7. មានទ្រព្យសម្បត្តិពី ៥០លាន ដល់ ១០០លានដុល្លារ = អ្នកមានពិត
ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ! តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន? បណ្ឌិត គីម ហ៊ាង»