នៅវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះសម ត្ថកិ ច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃា ត់ខ្លួនជនសង័្ស យម្នាក់
ក្រោយពេលជនសង័្ស យធ្វើសក ម្ម ភា ពកា ប់ប្រ ហារទៅលើជនរងគ្រោះជាព្រះសង្ឃគ ង់ នៅក្នុងអារាមវត្តឈើទាលក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានមួយថ្ងៃរួចមក។
ការសម្រេ ចឃា ត់ខ្លួននៅពេលនេះ ដោយអនុវត្តនូវប ទប ញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានធ្វើការឃា ត់ខ្លួនជនសង័្ស យឈ្មោះ ហេង ណារិន ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង
ក្រោយពេលដែលរូបគេ បានប្រព្រឹត្តករណីហិ ង្សា ដោយចេ ត នាមានស្ថានទ ម្ង ន់ទោ សដោយ (ប្រើ អា វុ ធ ) កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
បណ្តាលឱ្យព្រះសង្ឃព្រះនាម សូត្រ សុផុន ព្រះជន៧២ព្រះ វស្សាជាព្រះគ្រូសូត្រឆ្វេ ងវត្តឈើទាល ទទួលរងរបួ សនៅលើព្រះភក្រ្តខាងស្តាំ ។នៅចំពោះមុខសមត្ថកិច្ចជនសង័្ស យ រូបនេះបានសារភាពថា
មូលហេតុ ដែលរូបគេយកកាំ បិ ត ង៉ុ ក មក កា ប់ ប្រ ហារ លើព្រះសង្ឃជាជនរងគ្រោះ មានព្រះនាមខាងលើ គឺដោយសារ រូបគេមានគំ នុំជាមួយព្រះសង្ឃអង្គនេះ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។
កាលនោះខ្លួនធ្លា ប់មកស្នា ក់នៅទីអា រា មនេះ ហើយបានសុំព្រះគ្រូព្រះនាម សូត្រ សុផុន បួ សជាសាមណេរ ប៉ុន្តែព្រះគ្រូមិនអនុ ញ្ញា តឱ្យបួ ស ហើយពេលបន្ទាប់ខ្លួនក៏ ចា កចេ ញពីទីអារាមនោះទៅ ហើយផ្តើមនូវគំ នុំនេះរហូតមក
លុះដល់ថ្ងៃកើតហេតុខ្លួនជិះម៉ូតូតែម្នាក់ឯង ប្រ ដា ប់ដោយ កាំ បិ ត ង៉ុ កមួយ ចូលទៅ កា ប់ ប្រ ហារព្រះ សង្ឃដែលកំពុងគ ង់នៅក្នុងកុដិតែអង្គឯង មួយ កាំ បិ ត ហើយជិះម៉ូតូគេ ច ខ្លួនបា ត់ទៅ។
សមត្ថកិច្ចដ កហូ តបាន កាំ បិ ត ង៉ុ កចំនួន០១ ស្បែ កជើ ងរបស់ជនសង័្សយមួយគូនៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿង ដែលគេជិះធ្វើសក ម្ម ភា ព ដែលពេលនេះសមត្ថកិច្ចកំពុងក សា ង សំណុំរឿងបញ្ជូនមកការិយាល័យជំនាញចា ត់ការ ប ន្តតាមផ្លូវច្បា ប់៕