ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា លោក ដែន សូនី មួយរយៈចុងក្រោយនេះ ហាក់រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ទាំងរឿងរ៉ាវឈ្លោះទាស់ទែងគ្នាមិនចេះចប់ជាមួយ Riya និងក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន
ជាពិសេនៅក្នុង Tik Tok បានវាយប្រហារដូចជាថា លោក ជាមនុស្សដើរយកតែស្រីលេងសើច និងចូលមកក្នុងជីវិត Riya គឺគ្រាន់តែជាការបោកប្រាស់នាងប៉ុណ្ណោះ និងខ្លះទៀត
ក៏ចោទថា Riya យកប្តីជាគេជាដើម។ដោយឡែក ដើម្បីឲ្យ Riya បានស្ងប់ចិត្ត និងកុំឲ្យអ្នកដទៃទៀត នៅបន្តមានការយល់ច្រឡំចំពោះការចោទប្រកាន់ជាន់ពន្លិចបែបនេះ
កាលពីពេលថ្មីៗនេះ លោក សូនី ក៏បាន live វីដេអូ ធ្វើការបកស្រាយជុំវិញការលែងលះអតីភរិយា ដោយមានទាំងក្រដាសស្នាមផ្តិតមេដៃទាំងសងខាងត្រឹមត្រូវ បើទោះជាភូមិឃុំមិនធ្វើច្បាប់លែងលះឲ្យក៏ដោយ
ព្រោះតែហេតុផលលោក និងអតីភរិយា រៀបការមិនបានមកចុះអេតាស៊ីវិល។ក្នុងនោះដែរ ក្រោយពីរឿងនេះបានផ្ទុះឡើង ស្រាប់តែគ្រប់គ្នានៅក្នុងបណ្តាញសង្គម
ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ហើយក៏មិនដឹងថាជាការពិត ឬយ៉ាងណា ខណៈម្តាយរបស់អតីតភរិយាលោក ដែន សូនី
បានប្រកាសជាសាធារណៈថា កាត់កាលកូនស្រីខ្លួនចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ តទៅ។យ៉ាងណាមិញ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ly Kong បានប្រកាសអំពីដំណឹងកាត់កាលកូនស្រីជាសាធារណៈកាល
ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖
«នាងខ្ញុំឈ្មោះ លឹម ឡាន់ ចាប់ពីថ្ងៃទីនេះតទៅលែងទទួលស្គាល់កូនស្រីនាងខ្ញុំឈ្មោះ ‘លី យុកជិន’ ប្រពន្ធ ‘ប្រូសូនី’ ចាប់ពីថ្ងៃទី២៩ ខែ១២ ឆ្នាំ២០២០ នេះតទៅ។ រាល់ទង្វើដែលពាក់ព័ន្ធនឹងកូនស្រីនាងខ្ញុំ នាងខ្ញុំជាម្តាយមិនទទួលខុសត្រូវឡើយ។ សូមអរគុណ។»។
តែទោះយ៉ាងណា ចំពោះរឿងនេះ គេក៏ពុំដឹងពីច្បាស់ដោយសារមូលហេតុអ្វីនោះទេ ព្រោះតែគណនីខាងលើពុំបានបញ្ជាក់ច្បាស់ ខណៈអ្នកលេងហ្វេសប៊ុកវិញ បែរជាឈ្លោះជេរគ្នាព្រាត ថាកុំចេះដឹងរឿងផ្ទៃក្នុងគេ។ប្រភព៖ហ្វេសប៊ុក