ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គម កាលពីថ្មីៗ ក្រោយភរិយាលោកឧកញ៉ាឌួងឆាយ ប្រកាសលែងលះគ្នានោះ
យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយ អមមកជាមួយរូបភាពកាត់សក់ពាក់កណ្ដាល ហើយពោលពាក្យថា៖
«3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តេីក និង ត្រី ដេីម្បីបន់ស្រន់អោយឧបទ្រប់ចង្រៃកម្មពារទាំងឡាយដែលខ្ញុំជួបកន្លងមកអោយចប់ដោយសន្តិវិធី
ចាប់ពីថ្ងៃស្អែកតទៅបេីការបន់ស្រន់និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំមិនតបតនិងអត់អោនរាល់គ្រប់ទង្វេីរអាក្រក់ទាំងឡាយដែលកេីតលេីរូបខ្ញុំ បេីមិនចប់ ស្អែកនេះនាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តាធម៌ទៀតហេីយ។
ធ្វេីអាក្រក់បានអាក្រក់ ខ្ញុំជឿរជាក់ថាទេវតាមានព្រះនេត ហេីយចុងបញ្ចប់ខ្ញុំសូមសង្ខេប សូមបងប្អូនពូមីងឈប់បន្តនិយាយវ៉ៃប្រហារផ្លូវចិត្តរូបខ្ញុំទៀត។
វីឌីអូដែលខ្ញុំឡាយបកស្រាយចុងក្រោយគឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុន្នោះ។ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូនពូមីងស្គាល់ដែរគ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារអោយគេដឹងនោះទេ
ប៉ុន្តែវាមានអាថ៍កំបាំងជ្រាលជ្រៅនៅក្នុងនោះគ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេហេីយក៏គ្មានអ្នកណាចង់បែ កបា ក់គ្រួសារដែរ បេីខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល13ឆ្នាំនោះដែរ។»