ខណៈក ងក ម្លាំ ងនគរបាលរាជធានីភ្នំពេញ ស ហ ការជាមួយកម្លាំងសមត្ថកិច្ចពា ក់ព័ ន្ធគ្រប់ប្រភេទកំពុងតាមស្វែ ងរកចា ប់ខ្លួនជនសង្ស័ យ ដៃ ដ ល់ ជាឃា ត កនៅខេត្តភាគឦសានប្រទេស
នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នំា២០២១ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា៖
មកដល់ពេលនេះ សម ត្ថកិ ច្ចកំពុងប្រតិបត្តិការ ចំណែកជនល្មើ សបានរ ត់ចូ លព្រៃ ហើយសម ត្ថកិ ច្ចកំពុងរកវិធីសាស្ត្រផ្សេងដើម្បីធ្វើការលើរឿងនេះ។
ជនល្មើ សដែលរ ត់គេ ចខ្លួនចូលព្រៃ ឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបា ញ់ស ម្លា ប់ជនរងគ្រោះ។ ចំណែកជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជានាយរងការិយាល័យន គរបា លកំរឹ តស្រា លនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមរំលឹកថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង៥នាទីយប់ មានករណី ឃា ត ក ម្មផ្តើ មចេញពីទំនា ស់គ្រោះ ថ្នា ក់ចរា ច រណ៍នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី
ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័ យចំនួន០២នាក់ ស្លៀ កពា ក់ស៊ី វិ ល ប្រ ដា ប់ដោយអា វុ ធ ខ្លី ០១ដើ ម មិនស្គា ល់ម៉ាក បន្ស ល់ទុ កសំបកគ្រា ប់នៅកន្លែងកើ តហេ តុចំនួន០៩គ្រា ប់
ក្បា លគ្រា ប់ចំនួន០១គ្រា ប់ មធ្យោបា យធ្វើស កម្មភា ពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នា ម កំ ពិ ត ដំបូ លផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស ០១គ្រឿង នៅកន្លែងកើតហេតុ។
ប្រភពពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ត្រូវបានជនដៃ ដ ល់ បា ញ់ ពីក្រោ យខ្ន ងចំនួន០៣គ្រា ប់ ធ្លា យមកមុខ និងថ្ងា ស់០១ គ្រា ប់ធ្លា យមកក្រោយ។ បន្ទាប់ពីប ង្កហេ តុជនសង្ស័ យបានបើ ករថ យ ន្តគេ ចចេ ញពីកន្លែងកើតហេតុ។
សមត្ថកិច្ចចុះធ្វើស្រា វជ្រា វស្វែងរកជនសង្ស័ យ នៅព្រឹកថ្ងៃដដែលសមត្ថកិច្ចបានរកឃើញរថ យន្តជនសង្ស័ យដែលដោះស្លា កលេខចេញ យកទៅប្លុ ងចោ លនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
និងបានសា ក សួរម្ចា ស់ផ្ទះ ហើយឈា នទៅដល់ការស្វែងរកចា ប់ខ្លួនជនសង្ស័ យម្នាក់ជាប ក្ខពួកជន ដៃ ដ ល់ដែលបាន រ ត់ គេ ច ដ ល់ខេត្តបាត់ដំបង ហើយបានបញ្ជូ នជនសង្ស័ យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ តធ្ង ន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។
ក្រោយការសា ក សួរជនសង្ស័ យឈ្មោះ កែ ចាន់មាន បានសារ ភា ព ថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសក ម្មភា ព បា ញ់ ស ម្លា ប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នក បា ញ់ស ម្លា ប់ជនរងគ្រោះ។
ចំណែករូបគេជាអ្នកបើ ករថយន្ត រ ត់ គេ ច ទៅលា ក់ ទុ កនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត ហើយឈ្មោះ រ៉េន ក៏បានតេទូរសព្ទប ក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុ បពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេ កចំនួន០២យប់។
បន្ទាប់មកពួកគេក៏បែ កគ្នារៀងៗខ្លួន ហើយរូបគេ(កែ ចាន់មាន )មកលា ក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ ០១យប់។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង
ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេ កនៅផ្ទះជួ លក៏ត្រូវបានសមត្ថកិច្ចធ្វើការឃា ត់ខ្លួនតែម្តង។
ជន ដៃ ដ ល់ បា ញ់ ស ម្លា ប់នាយរងការិយាល័យព្រ ហ្មទ ណ្ឌកម្រិ តស្រា ល រាជធានីភ្នំពេញបានរ ត់ គេ ច ខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយា ប្អូនថ្លៃនិងកូនម្នាក់។ ជនសង្ស័ យបានព្យាយាម បើ ក រថ យ ន្តបំ បុ ករបាំ ងហា មឃា ត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែក
កាលពីយប់ថ្ងៃទី០៤ ខែមករា ដើម្បីការទ ម្លា យចេ ញពីការឡោ មព័ ទ្ធ។ ឈ្មោះ រ៉េន ត្រូវគេបញ្ជាក់ថា គឺជាមន្ត្រីយោ ធាដែលមានអា វុ ធ ជា ប់ ខ្លួន និងជាមនុស្សធ្លា ប់ធ្វើសក ម្មភា ពអំ ពើប្ល ន់ បា ញ់ ស ម្លា ប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីព ន្ធនា គារបាន២ឆ្នាំ។
ចំណែកនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័ យជាអ្នកបើ កបររថយន្តជា ប់ពា ក់ព័ ន្ធ នឹងអំពើឃា តក ម្មបា ញ់ ស ម្លា ប់នាយរងការិយាល័យនគរបាលព្រ ហ្មទ ណ្ឌកម្រិ តស្រា ល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ
ត្រូវបានការិយាល័យព្រ ហ្មទ ណ្ឌកម្រិ តធ្ង ន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូ នខ្លួនទៅតុលាការចា ត់ការតាមផ្លូវច្បា ប់ ហើយត្រូវបានតុលាការសម្រេ ចចោ ទប្រ កា ន់ពីបទស មគំ និ តក្នុងអំពើឃា តក ម្ម និងបទជួ ញដូរសារ ធា តុញៀ ន៕