កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកមួយឈ្មោះ ម៉ារាយុទ្ធ ទាក់ទងនឹងករណីស្ត្រីម្នាក់រួមទាំងកូនស្រី បានធ្វើស កម្ម ភា ពដាក់ថ្នាំល្បួ ងយកគ្រឿ ងអល ង្ការរបស់ក្មេងស្រីសិស្សសាលាម្នាក់ ហើយគេ ចខ្លួនបា ត់ស្រមោ លឈឹ ងតែម្តង។
យ៉ាងណាមិញម្ចាស់គណនីហ្វេសប៊ុកនោះបានសរសេររៀបរាប់ឲ្យដឹងថា៖«សូមប្រុ ងប្រយ័ ត្ន!!! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូ ជ បានដា ក់ថ្នាំប្អូនស្រីរបស់ខ្ញុំល្បួ ងយកគ្រឿងអលង្ការ
នៅសាលាបឋមសិក្សាឬស្សីកែវ ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អតែម្ដាយនេះនាំកូនធ្វើជាចោរ សូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្ន ពិសេសកុំអោយគាត់ពាក់គ្រឿងអលង្ការទៅអោយសោះ នេះជាការធ្វេសប្រហេសរបស់ពួកខ្ញុំដែរមិនបានយកដោះទុក ព្រោះមានធុរៈចុះទៅខេត្តទើបមិនបានយកទុក»។
ដោយហេតុករណីកម្រនេះបានកើតឡើងហើយសូមអាណាព្យាបាលសិស្សទាំងអស់គួរតែចៀសវាងកុំឲ្យកូនពាក់គ្រឿងអលង្ការ ក៏ដូចជាវត្ថុមានតម្លៃផ្សេងៗទៅសាលារៀនឲ្យសោះ ព្រោះមនុស្សអាក្រ ក់តែងតែមានគ្រប់ទីកន្លែង ដែលមានពេលខ្លះអាចប៉ះពាល់ដល់អា យុ ជី វិ ត កូនដោយយថាហេតុមើលមិនឃើញផង ៕