នៅមុននេះបន្តិចមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់បានចាប់ក្មេងប្រុសម្នាក់ឡើងជិះម៉ូតូចេញទៅបាត់ ទាំងមិនដែលស្គាល់គ្នាសោះ
សំណាងល្អ ក្មេងប្រុសនោះត្រូវបានរកឃើញវិញ ដែលករណីនេះបានកើតឡើងនៅឯក្រុងតាខ្មៅ ខេត្តកណ្តាល នេះបើយោងតាមការបង្ហោះវីដេអូ និងរូបភាពពីសំណាក់គណនីហ្វេសបុករបស់ម្តាយក្មេងប្រុស ដែលមានឈ្មោះថា Ven Phannith។
យោងតាមការបង្ហោះសាររបស់គណនីហ្វេសបុកខាងលើបានឱ្យដឹងថា៖ «ចាំបន្តិចមីនាង😡 ចាំអញឆែ កកាំមេ រ៉ាឃេីញផ្លា កលេខម៉ូតូនឹងមុខងែ ង អញនឹងប្តឹងអែ ងអេាយអ ស់ខោវម្តង😡
ខ្លាំងណាស់ហ៊ា ន ចា ប់ កូនអញ ស្គា ល់អញតិចពេកហេីយ😡 សំណាងមានគេជួ យ កូនអញរាសីខ្ពស់ ចាំអញឆែ កវិដេ អូបាន ចាំតែដេ កគុ កទៅងែង😡»
ក្រៅពីការបង្ហោះសារខាងលើ ម្ចាស់គណនីហ្វេសបុកខាងលើកក៏បានបញ្ជាក់ពីហេតុការណ៍ច្បាស់ៗបន្ថែមទៀតថា៖ «នេះវិដេអូមីចោរស្រី😡វាចា ប់កូនខ្ញុំទៅចោ លនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំទៅទិញ
បន្ទាប់មកវាក៍យកម៉ូតូមកឌុ បកូនខ្ញុំទៅ😡 វាយកកូនខ្ញុំទៅទុកចា លនៅតាខ្មៅ វាជិះម៉ូតូកូនទា ពណ៍ក្រហម មេីលផ្លាកលេខមិនច្បា ស់😡
ហេីយសំណាងបានបងស្រីម្នាក់ឃេីញហេីយជូនមកដាក់នៅសាលាបឋមតាខ្មៅ ហេីយក៍បាននាយកសាលាបឋមតាខ្មៅសួរនាំ ហេីយក៍ជូនមកដល់សាលាស្វាយរលំវិញ វាចា ប់កូននៅម៉ោង9:41am 13.01.2021ជួយស៊ែរកមុខវាផង»