ករណីសន្តិសុខដែល លួ ច ជ ម្លៀ ស ជនជាតិចិនចេញពីសណ្ឋាគារសុខា ក្នុងពេលកំពុងធ្វើច ត្តាឡី ស័ កនាំឲ្យផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវបានស្គា ល់ឈ្មោះ និងបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចា ត់ការបន្តទៀត។
សន្តិសុខនេះឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរ សន្តិសុខសណ្ឋាគារសុខា អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ភ្នំពេញ។ បុរសរូបនេះជា ប់ពា ក់ព ន្ធ័ករណីជ ម្លៀ សជនជាតិចិនចេញពីមណ្ឌលច ត្តាឡី ស័ កសណ្ឋាគារសុខា។
ក្រោយពេលចា ប់ខ្លួន បុរសជាសន្តិសុខត្រូវបាននាំទៅធ្វើច ត្តា ឡីស័ ក លទ្ធផលតេ ស្តអវិជ្ជមាន។ នៅព្រឹកនេះ ត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធី។
កាលពីថ្ងៃ ៥ មីនា ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជុំវិញករណីសន្តិសុខសុខាដែលលួ ចដោះលែ ងអ្នកជា ប់ច ត្តាឡី ស័ កតើអាចមានការទទួលពិន័ យ និងជា ប់ទោសកម្រិតណា។
សម្តេចបានថ្លែងបញ្ជាក់ថា ការបំពានការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ដោយស្ត្រីជនជាតិចិន ២ នាក់ ស៊ុមកាលំជាមួយនឹងសន្តិសុខសណ្ឋាគារ នឹងប្រឈមការពិន័យ តាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលនឹងដាក់ទោសលើអ្នកបំពាន អ្នកផ្សំគំនិត។
កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ សន្តិសុខសណ្ឋាគារសុខា បានជួយសម្រួលដោះលែងស្រ្តីជនជាតិចិនដែលជាប់មណ្ឌលចត្តាឡីស័ក ក្រោយមកតេស្តមានកូវិដ ១៩ ដែលនាំមឲ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ៤០០ នាក់គិតត្រឹមថ្ងៃទី ៥ ខែមីនានេះ៕