នៅទីបំផុតជន ដៃ ដ ល់ ដែលស ម្លា ប់ស្ដ្រីម្នាក់បុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក ម្លាំ ងនគរបាលតាមស្រា វជ្រា វ ចា ប់ ខ្លួនបានហើយ
នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ
សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះជាករណី រំ លោ ភ ស ម្លា ប់ ហើយនៅពេលឃា ត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដ កហូ តបាន កាំ បិ ត ដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។
ហើយបច្ចុប្បន្ននេះក្រោយពីធ្វើការឃា ត់ខ្លួន ជន ដៃ ដ ល់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចា ត់ការតាមនីតិវិធី។
សូមរំលឹកថា ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញដេ ក ស្លា ប់ ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយ ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ក្រោយមានការឃា ត់ខ្លួន ពេលនេះជនស ង្ស័ យបានធ្វើការសារ ភា ពថា ខ្លួនពិតជាបានធ្វើសក ម្ម ភា ព រំ លោ ភ ស ម្លា ប់ ពិតមែន។
ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គា ល់ និងល ង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹ ងខ្លួននោះ។ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១
ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើ កទ្វារខ្លួនក៏បានច្រា ននាងចូលក្នុងបន្ទប់ ចា ប់នាងផ្តួ លទៅលើកា រ៉ូ បានយកកូ ន កាំ បិ ត ភ្ជុ ង ទៅជនរងគ្រោះ។
បន្ទាប់មកក៏ វា យ ចំពោះនាងបណ្តាលឲ្យ ចុ ក ឆ្អ ល់ គ្មានក ម្លាំ ង រើ បំរ៉ា ស់ ហើយបានធ្វើសក ម្ម ភា ព រំ លោ ភ សេ ព ស ន្ថ វៈ ទៅលើជនរងគ្រោះបានស ម្រេ ចមួយលើក។
ដោយបា រម្ភខ្លាចជនរងគ្រោះប្តឹ ងគេក៏បានយកកូ ន កំ បិ ត ចា ក់ ច្រ ត់ ទៅលើ បំ ព ង់ ក ជនរងគ្រោះបណ្តាលឲ្យ ដា ច់ ខ្យ ល់ ស្លា ប់ ភ្លា មៗនៅនិងកន្លែង។
ហេីយក៏បានប្រមូ លយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួ លគេ ចខ្លួនមកខេត្តសៀមរាប។