ក្តៅៗ! ក្រោយពេល ធី សុវណ្ណថា ប្រមានប្តឹង ពេលនេះ លោក ហេងឡុង ឆ្លើយតបវិញយ៉ាងឡូយថា…

0
474

គួររំលឹកថា នៅព្រឹកនេះ អ្នកនាង ធី សុវណ្ណថា ប្រកាសក្តែងៗតាមហ្វេសបុករបស់អ្នកនាងថា: “សារព្រមាន
ខ្ញុំទុកពេល​ ឲ្យលោក​ ហេង​ ឡុង​ ២៤ម៉ោងបង្ហាញ​មុខនារីម្នាក់​ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ
បេីនាងមិនចេញមុខទេ​ ខ្ញុំនឹងប្តឹង​លោក​ ហេង​ ឡុងករណីបង្កេីតព័ត៌មានក្លែងក្លាយ​ បរិហាកេរ្តិ៍​…” ការប្រមាននេះកើតឡើង បន្ទាប់ពីមាននារីម្នាក់ថាខ្លួនជាតារាស្រី យំរហៀមរហាម ទេមកលោក ហេង ឡុង ដោយអះអាងថាគេជាគូសេ្នហ៍របស់អនាគតស្វាមីរបស់ លោក ផែ សុវណ្ណារិទ្ធ មុនមួយថ្ងៃ នៃថ្ងៃមង្គលការរបស់ អ្នកនាង ធី សុវណ្ណថា។យ៉ាងណាមិញ នៅមុនបន្តិច ក្រោយពីទទួលការប្រមានពី អ្នកនាង ធី សុវណ្ណថា លោក ហេង ឡុង ក៏ធ្វើការឆ្លើយតបដោយមិនខ្លាចថា:

“មាសសុទ្ធ មិនខ្លាចភ្លើង រឿងពិត ឬមិនពិត មិនអាស្រ័យលើរូបខ្ញុំទេ អាស្រ័យលើបុគ្គលទាំងសងខាង បានប្រព្រឹត្តពិតមែន ឬក៏អត់? តួនាទីរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានរូបខ្ញុំបាទជាប្រធាន ទទួលរាល់ពាក្យបណ្ដឹងរបស់អ្នកសិល្បៈដែលជាសមាជិក ត្រង់ថាខាងណាខុសខាងណាត្រូវ ទុកលទ្ធភាពឲ្យច្បាប់ជាអ្នករកយុត្តិធម៌ជូនទាំងសងខាង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here