ដូចប្រិយមិត្តបានដឹងហើយថា នៅទីបញ្ចប់ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូរទាំងពិភពលោក X Factor Cambodia រដូវកាលទី១ ម្ចាស់ពានគឺបានទៅលើ ប្អូនប្រុស ចាន់ សុបញ្ញា ដែលធ្វើឲ្យប្អូនប្រុសសប្បាយចិត្តរហូតស្រក់ទឹកភ្នែក ក្រោយពីការតស៊ូរបស់ខ្លួនតាំងពីដើម រហូតដល់ទទួលបានជោគជ័យ ព្រមទាំងទទួលបានប្រាក់ឧបត្ថមជាច្រើនផងដែរ។
គ្រាន់តែចាប់ពីកម្មវិធីភ្លាម ប្អូនប្រុស ចាន់ សុបញ្ញា ក៏បាននាំពានរង្វាន់ដែលខ្លួនបានឈ្នះ យកទៅជូនអ្នកមានគុណថែមទាំងពោលពាក្យថា៖
💞ពុកម៉ែ ជាបេះដូងកូន ជាកែវភ្នែកកូនទាំងពីរ ពុកម៉ែ ជាម្ចាស់ជីវិតកូន កូនមានថ្ងៃនេះ ក៏ព្រោះពុកម៉ែ ពុកម៉ែទាំងពីរជាអ្នកផ្ដល់កំណេីតអោយកូន ក្ដីស្រឡាញ់មួយនេះ កូនៗមិនអាចនិយាយអោយអស់បានទេ តែក្ដីស្រឡាញ់របស់ពុកម៉ែនៅក្នុងបេះដូងកូនៗជានិច្ច។ 💞ពាន🏆ដ៏មានតំលៃមួយនេះ ជារបស់ពុកម៉ែ ក៏ជារបស់ពុកម៉ែបងប្អូនទូទាំងប្រទេសផងដែរ កូនសូមជូនពរពុកម៉ែមានសុខភាពល្អ ដេីម្បីនៅជាម្លប់ដល់កូនៗគ្រប់គ្នា💞