ក្រោយផ្ទុះការរិះគន់លើឈុតស្រើបស្រាលជ្រុល ពេលនេះខាងផលិតកម្ម P Production បានតបវិញយ៉ាងឡូយថា…

0
522

ដូចប្រិយមិត្តដឹងហើយថា ក្រោយពីបែកធ្លាយនៅវីដេអូឈុតក្រៅឆាកក្នុងបទ “សង្សារផិតមិត្តក៏ក្បត់” របស់តារាសម្តែងស្រីប្រុស កំពុងតែថតឈុតស្រើបស្រាល យ៉ាងលើស បានធ្វើឲ្យមហាជនរិះគន់ជាខ្លាំង ថែមទាំងសួរនាំរកតើនេះជាផលិតកម្មអ្វី ហើយជាបទអ្វី។ហើយកាលពីយប់មិញនេះ ក្រោយពីបញ្ហានេះកាន់តែធំឡើងៗ មានមហាជនរិះគន់កប់ៗមាត់ តារាស្រីឈ្មោះអាណារ៉ូស បានចូលមកសំភាសន៍ជាមួយលោក ហេង ឡុង ដោយកញ្ញាបានបញ្ជាក់ថា នាងថតឈុតនេះគឺសម្តែងអោយផលិតកម្មមួយឈ្មោះថា “P Production” ហើយឈុតនេះគ្រាន់តែជាការថតលេង មិនមាននៅក្នុងឈុត MV ឡើយ គ្រាន់តែខាងប្រុសគាត់សុំថតលេងប៉ុន្នោះ ហើយកញ្ញាមិនបានដឹងថាខាងប្រុសយកទៅផុសបែបនេះឡើយ ដោយមិនបានសុំការអនុញ្ញាតពីកញ្ញាឡើយ ហើយកញ្ញាក៏សុំឲ្យបុរសដែលជាតួសម្តែងជាមួយនាងចេញមុខមកបកស្រាយផង ព្រោះរឿងនេះកញ្ញាគឺជាជនរងគ្រោះ។យ៉ាងណា យោងតាមហ្វេសបុកផេចផ្លូវការរបស់ “P Production” ក៏បានធ្វើការឆ្លើយតបទៅមហាជនវិញ ដោយបានលើកឡើងថា: “រិះគន់សូមពិចារណាផង នេះជាខ្មែរយើងសម័យដើម ពួកយើងមិនបានយកឈុតវប្បធម៌មកថតអីទេ ពួកយើងថតបទបែបសម័យ តើ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here