គ្រាន់តែ X Factor ចប់ភ្លាម! អ្នកនាង ឱក សុគន្ធកញ្ញា ប្រញាប់ទៅពិនិត្យសុខភាពព្រោះជិតដល់ថ្ងៃសម្រាល ឯលទ្ធផលគឺ…

0
363

ដូចប្រិយមិត្តបានដឹងហើយថា នៅទីបញ្ចប់ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូរទាំងពិភពលោក X Factor Cambodia រដូវកាលទី១ ម្ចាស់ពានគឺបានទៅលើ ប្អូនប្រុស ចាន់ សុបញ្ញា ដែលជាក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា ធ្វើឲ្យប្អូនប្រុសសប្បាយចិត្តរហូតស្រក់ទឹកភ្នែក ក្រោយពីការតស៊ូរបស់ខ្លួនតាំងពីដើម រហូតដល់ទទួលបានជោគជ័យ ព្រមទាំងទទួលបានប្រាក់ឧបត្ថមជាច្រើនផងដែរ។

ហើយបន្ទាប់ពីបំពេញភារកិច្ចជាគណកម្មការក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូរទាំងពិភពលោក X Factor Cambodia រដូវកាលទី១ ភ្លាម អ្នកនាង  ឱក សុគន្ធកញ្ញា និងស្វាមី បានទៅពិនិត្យសុខភាព នៅប្រទេសថៃ ជាលទ្ធផល អ្នកនាងបានប្រាប់ថា​: “បន្ទាប់ពីជួបអ្នកគ្រូពេទ្យ ពេលនេះឆលីសុខភាពល្អ រង់ចាំជួបឆលីឆាប់ៗតែម្តង
Mommy and daddy are waiting for you baby”។

ក្រោយដឹងបែបនេះ ហ្វេនៗ ក៏ដូចជាមហាជន បានជូនពរឲ្យ អ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនដំបូងបានដោយសុវត្តិភាព ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here