មុននេះបន្តិច មហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញ ឯកឧត្តម ហ៊ុន ម៉ានិត កូនប្រុសទីពីររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែបើកបរ PassApps ដឹកកូនៗដើរកំសាន្តមើលទីក្រុងយ៉ាងសប្បាយរីករាយ។
ជាពិសេស ក្រៅពីបង្ហោះវីដេអូ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានបង្ហោះសារបញ្ជាក់ថា: “កូនៗឲ្យបេីកតាក់ស៊ីល្ងាចនេះបេីមេីលក្បាលពោះពិតជាធំបើមេតូចថាអោយបើក គឺត្រូវតែបើក 😂😂😂😂😂”។
ក្រោយឃើញបែបនេះ មហាជនបានផ្ទុះសំណើច ហើយថែមតាំងថាមើលឯកឧត្តមសឹងមិនស្គាល់ ព្រោះធ្លាប់តែឃើញឯកឧត្តមស្លៀកពាក់របៀបថ្នាក់ដឹកនាំ៕
សូមទស្សនាវីដេអូខាងក្រោមនេះ: