ជិតដាច់ឆ្នាំ២០១៩! រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

0
858

កញ្ញា រ៉េត ស៊ូហ្សាណា គឺជាអតីតបេក្ខនារីក្នុងកម្មវិធី The Voice Cambodia 2 ហើយសព្វថ្ងៃគឺជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានប្រជាប្រិយភាពខ្ពស់ ដោយសារតែកញ្ញា មិនត្រឹមតែមានសមត្តភាពទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទៀតផង។ មិនត្រឹមតែប៉ុន្នោះ ក្រៅពីជាតារាចម្រៀង តារារូបនេះក៏មានហាងឆេងខ្ពស់ក្នុងការសម្តែង ជាពិសេសក៏មមាញឹកក្នុងការថតពាណិជ្ជកម្មតំណាងឲ្យក្រុមហ៊ុនធំៗក្នុងស្រុកខ្មែរទៀតផង។ដោយលែកខណៈពេលជិតដាច់ឆ្នាំ២០១៩ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះវីដេអូ និងរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញនៅការលេងខ្លួនស្ទាយថ្មីរបស់កញ្ញា ដែលមើលទៅគឺពិតជាទាក់ទាញ ហើយផ្លាស់ប្តូរដូចមនុស្ស២ផ្សេងគ្នា ជាហេតុធ្វើឲ្យមហាជនសរសើរថាស្អាតខ្លាំងណាស់។

ក្នុងនោះកញ្ញា ក៏បានភ្ជាក់ជាមួយសារថា: “My new style..គិតម៉េចដែល ចំពោះ style ថ្មីមួយនេះ? ពេញចិត្តអត់ ហាហា ❤️”៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here