នាយចយ គឺជាតារាកំប្លែងដែលជ្រកក្រោមក្រុមកំប្លែងរបស់លោកពូ ក្រឹម តាំងតែពីនៅវ័យក្មេង រហូតតមកដល់ពេលបច្ចុប្បន្ននាយចយ ត្រូវបានមហាជនទូទៅស្គាល់ច្បាស់ព្រោះតែលោកមានមុខមាត់ម្យ៉ាងប្លែកខុសពីគេនិងមានសមត្ថភាពលេងកំប្លែងបានយ៉ាងល្អទៀតផង។
បន្ទាប់ពីចាប់ដៃរស់នៅជាមួយគ្នាជាប្តីប្រពន្ធ នាយចយ និងភរិយារូបស្រស់ តែងតែបង្ហាញពីក្តីបារម្មណ៍ ការយកចិត្តទុកដាក និងទៅណាមកណាជាមួយគ្នាយ៉ាងមានសុភមង្គលជាទីបំផុត ជាពិសេសនាយចយ ទើបតែទទួលបានកូនដំបូងមួយដ៏គួរឲ្យស្រលាញ់ ហើយកាត់ទៅរកម្តាយទៀតផង។ហើយប៉ុន្មានថ្ងៃមុន ភរិយា នាយចយ បានយកនំខួបកំណើតមក surprise នាយចយ មុនថ្ងៃ ថែមទាំងបានបង្ហោះសារបែបនេះថា: “រីករាយថ្ងៃខួបកំណើតប៉ាៗសូមជូនពរអោយប្តីមានសុខភាពល្អសំណាងល្អជួបតែរឿងល្អៗរកស៊ីមានបានស្រលាញ់ប្រពន្ធកូនដល់ចាស់កោងខ្នងឆ្នាំហ្នឹងប្រពន្ធអត់មានកាដូអោយទេព្រោះអត់លុយហើយក៏ទទួលបានកាដូធំមួយហើយដែរ(ភិច ណាឃីន)កូនពៅគេងអត់បានថតជាមួយទេ(មិនទាន់ដល់ថ្ងៃទេតែធ្វើអោយមុនថ្ងៃ) នៅថ្ងៃទី20 ម្តងទៀត I love my family”។
ហើយនៅថ្ងៃនេះផងដែរ ដល់ថ្ងៃកំណើតពិតរបស់ នាយចយ នាយ បាននាំភរិយា និងកូន ដើរកំសាន្តយ៉ាងសប្បាយរីករាយ ក្នុងទឹកមុខញញឹម ទោះបីជាការដំណើរកំសាន្តនេះមិនទៅណាឆ្ងាយ និងមិនចំណាយលុយច្រើន តែមើលទៅនាយចយ និងគ្រួសារពិតជាមានសេចក្តីសុខណាស់៕